CamNews

ព័ត៌មានវីដេអូ 

ISIS ប្រកាស កាត់ក្បាល ផ្តាច់អណ្តាត បើសិននរណាម្នាក់ ហៅក្រុមមួយនេះ ដូចមាននៅក្នុងវីដេអូ (Video Inside)

ព័ត៌មានវីដេអូ ៖ គួរបញ្ជាក់ថា កាលបើរំឮកដល់   ឈ្មោះថា  ISIS លោកអ្នក រាល់គ្នា  ពិត  ជាបានដឹងឮ ថាជាក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ដ៏សាហាវឃោរឃៅ  ជាឈ្លើង សង្គ្រាម  របស់ពិភពលោក ដែល មានការកាប់សម្លាប់មនុស្ស ជាបន្តបន្ទាប់ យ៉ាងព្រៃផ្សៃជាទីបំផុត តួយ៉ាង    ប្រការ មួយ ត្រង់ដុតសម្លាប់ ពីលុត បើកយន្តហោះ របស់ប្រទេស ហ្ស៊កដានី ទាំងរស់ កាលពីពេលកន្លង ទៅនោះពិតជាបានធ្វើអោយ មានភាពរំជើបរំជួលជាខ្លាំង នៅទូទាំងសកលលោក ។

គួររំឮកថា ក្រុមឧទ្ទាម ​​  រដ្ឋអ៊ីស្លាមជ្រុលនិយម ជាទូទៅ ត្រូវបានគេហៅថា ISIS  នោះ  គឺជាក្រុមបះបោរ អ៊ីស្លាម ដែលគ្រប់គ្រង បណ្តាផ្នែកធំ នៅក្នុងប្រទេស អ៊ីរ៉ាក់ និង ស៊ីរី ភាគខាងកើត ប្រទេស ល៊ីប៊ី បណ្តា ផ្នែកមួយចំនួនក្នុងប្រទេស អេហ្ស៊ិប តំបន់មួយចំនួន នៅ   ក្នុងមជ្ឈឹមបូពាហ៍ ភាគខាងជើង ទ្វីប អាហ្វ្រិក អាស៊ីភាគខាងត្បូង ក៏ដូចជា តំបន់អាស៊ី ភាគអាគ្នេយ៍ជាដើម ។

សេចក្តីរាយការណ៍ បន្ថែមអោយដឹងថា ទម្រាំ  តែ  មានការវិវត្តន៍ខ្លួន រហូតដល់ប្រកាសខ្លួនជារដ្ឋបះបោរ ផ្លូវការ ឈ្មោះ រដ្ឋអ៊ីស្លាម Islamic State ក្រុមបះបោរ  មួយ នេះ​​  ធ្លាប់មានឈ្មោះ កាលពីអតីតកាលកន្លង ទៅរួមមានដូចជា ៖ The Islamic State of Iraq and the    ​Levant  (ISIL) ,   ad-Dawlah al-Islāmīyah fī al-‘Irāq wash-Shām leading to the Arabic acronym Da‘ish or DAESH (Arabic pronunciation:da:ʕeʃ) ,Islamic State of Iraq and Syria or Islamic State of Iraq and al-Sham (ISIS) ។  យ៉ាងណាមិញ សេច ក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន ស៊ីអិនអិន អោយដឹងថា ឈ្មោះមួយ បើសិនណា លោកអ្នកហើយក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយមខាងលើហើយនោះ ច្បាស់ណាស់ ក្រុមមួយនេះ ពិតជាខឹង   សម្បារជាខ្លាំង ដោយ​ប្រកាសថានឹងមានការសម្លាប់កាត់ក្បាល និង កាត់អណ្តាតជាដើម ជ្រាបកាន់តែច្បាស់ ទស្សនាបទយក ការណ៍ ពីទំព័រសារព័ត៌មាននាំមុខ បរទេស ស៊ីអិនអិន ៖

- អាន ៖ ត្រឹមតែ ១ ថ្ងៃ ថ្ងៃច័ន្ទ ម្សិលមិញ អាមេរិក ដឹកមុខ បើកការវាយប្រហារ សម្លាប់ IS បាន ៥២ នាក់

- អាន ៖ ក្រុមឧទ្ទាម តាលីបង់ ជិត ៣០ នាក់ ប្រកាស ចាប់ដៃ (ចុះចូល) ជាមួយនឹងរដ្ឋាភិបាលហើយ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន និង វីគីភីឌៀរ


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda