ព័ត៌មានអន្តរជាតិ ៖ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ក្នុងថ្ងៃច័ន្ទ ដើមសប្តាហ៍ ម្សិលមិញនេះ តែ ម្តង បើតាម ការគូសបញ្ជាក់អោយដឹង ពីប្រភពសន្តិសុខ នោះអោយដឹងថា សរុបជារួម សមាជិកក្រុមរដ្ឋអ៊ីស្លាមជ្រុល និយម ដែលធ្លាប់ត្រូវបានគេស្គាល់ថា Islamic State (IS) នោះ ចំនួន ៥២ នាក់ ត្រូវ បានសម្លាប់ ក្នុងការ ប៉ះទង្គិចដោយឡែកពីគ្នា ក៏ដូចជា ការវាយប្រហារតាមអាកាសចម្រុះ ដឹកនាំដោយ សហរដ្ឋអាមេរិក នៅ ក្នុងប្រទេស អ៊ីរ៉ាក់ ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា នៅឯភាគខាងលិច ប្រទេស អ៊ីរ៉ាក់ ពោលនៅក្នុងខេត្ត Anbar ផ្ទាល់ តែម្តង ក្រុមមន្រ្តីប៉ូលីស រាប់រយនាក់ មានតាំងពីក្រុមយោធា ក្រុមតបត Shiite និង Sunni នោះបានបើក ការវាយប្រហារប្រឆាំងទៅនឹងក្រុម IS មានវត្តមាននៅក្នុងទីក្រុង al-Baghdadi ជាទីក្រុង ដែលពួកវាកាន់ កាប់បាន មារយៈចម្ងាយប្រមាណ ២០០ គ.ម ភាគខាងលិច ឆៀងខាងជើង ទីក្រុង បាដាដ ។
គួរបញ្ជាក់ថា ក្រោយពីមានការប៉ះទង្គិច ដ៏ខ្លាំងខ្លាជាមួយនឹងក្រុមឧទ្ទាម សាហាវ ខាងលើ កងកម្លាំងរដ្ឋា ភិបាលបានដំណ្តើមគ្រប់គ្រងបានត្រលប់មកវិញ នូវទីក្រុង ក្នុងនោះ រួមមានស្នងការប៉ូលីសជាដើម នេះ បើតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីសន្តិសុខខេត្ត ផ្តល់ជាអំណះអំណាង ដល់ ភ្នាក់ងារសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ ក្នុងលក្ខខ័ណ្ឌ សុំមិនបញ្ជេញឈ្មោះ ។
ការប្រយុទ្ធ ដ៏ធ្ងន់ធ្ងរ មានបញ្ហាប្រឈមជាមួយនឹងក្រុម IS បានធ្វើអោយ សមាជិក ក្រុមឧទ្ទាមទាំងនេះ ស្លាប់ជាច្រើនសិបនាក់ ។ គួររំឮកថា ប្រភពគូសបញ្ជាក់អោយ ដឹងនេះ មិន បានស្រាយបំភ្លឺ នូវព័ត៌មាន លម្អិត ពីការស្លាប់ និង របួស សមាជិក សន្តិសុខ ឬ សមាជិកកងកម្លាំងរដ្ឋាភិបាលនោះទេ ៕
- អាន ៖ ក្រុមឧទ្ទាម តាលីបង់ ជិត ៣០ នាក់ ប្រកាស ចាប់ដៃ (ចុះចូល) ជាមួយនឹងរដ្ឋាភិបាលហើយ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ