CamNews

តារា 

Jonghyun (SHINee) ត្រូវបានគេ សង្ស័យថា កំពុងមានទំនាក់ទំនង ស្នេហាជាមួយ តារាសំដែងស្រីម្នាក់

Jonghyun សមាជិកក្រុម​ SHINee ជំនាញប្រើប្រាស់ សំលេងវែង ប្រចាំក្រុម ត្រូវបាន សារព័ត៌មាន កូរ៉េមួយចំនួន ចុះផ្សាយថា Jonghyun កំពុងតែ មានទំនាក់ទំនង ស្នេហា ជាមួយនិង តារាសំដែងស្រី ដ៏ស្រ់សស្អាត ម្នាក់ ។



តារាសំដែង ម្នាក់នោះ មានឈ្មោះថា Lee Yu Bi ដែលជាតារា ចំរៀងកើតឆ្នាំ ១៩៩០ ដូចទៅនិង Jonghyun ដែរ ។ Lee Yu Bi ត្រូវជាមិត្តភក្តិ ជិតស្និត ជាមួយនិង​ Kang Min Kyung (Davichi) និង Jonghyun គឺព្រោះតែ ពួកគេ ទាំង ៣ កើតឆ្នាំ ១៩៩០ ដូចគ្នា ។ ពួកគេទាំង ៣ នាក់តែងតែ ត្រូវបាន គេប្រទះឃើញ ជួបជុំគ្នា បែបមិត្តភក្តិ ជាញឹកញាប់ ។ ក្រៅពីការជួប ៣ នាក់នោះ គេក៏ធ្លាប់ឃើញ Jonghyun ណាត់ Lee Yu Bi ដើរលេងតែ ២ នាក់ផងដែរ ហើយពេលខ្លះ ពួកគេ កាន់ដៃគ្នា ទៀត ផងដែរ​ ។ ព័ត៌មានបន្តថា ពួកគេ ចាប់ផ្តើម ណាត់គ្នា បែបនេះ កាលពី ចុងឆ្នាំមុន ហើយបន្តមកដល់ ពេលនេះឯង ។ ខាងផលិតកម្ម ទាំង ២ បានចេញមក បកស្រាយថា ពួកគេទាំង ២ មិនមាន ទំនាក់ ទំនងស្នេហា ជាមួយគ្នាឡើយ ហើយការស្និតស្នាល ទាំងនោះ គឹគ្រាន់តែ ក្នុងនាង ជាមិត្តភក្តិ ជិតស្និត ប៉ុណ្ណោះ ។



គួរបញ្ជាក់ ផងដែរ នេះជាលើក ទី ៣ ហើយដែល Jonghyun ត្រូវបាន សារព័ត៌មាន ចុះផ្សាយអំពី ទំនាក់ទំនង ស្នេហា ដោយលើកទី ២ គឺជាមួយនិង Shin Se Kyung ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol bands group singer jonghyun shinee lee yu bi