CamNews

ប្លែកៗ 

"ផ្សារទំនើបខ្មោច"នៅប្រទេសចិន

នៅផ្សារទំនើបនេះតែងតែស្ងាត់ដូច "ចោរលួចសេះ" ទើបត្រូវបានគេហៅថាជាផ្សារទំនើបខ្មោច
បែបនេះ។

នៅក្នុងខេត្រ Guangdong ប្រទេសចិន មានផ្សារទំនើបមួយប្រកបដោយភាពចម្លែកនឹកស្មាន
មិនដល់។ ផ្សារទំនើបនេះមានឈ្មោះថា “The New South China Mall”។ ជាមួយនឹងទំហំ ៦៥០.០០០ម៉ែត្រក្រឡា ផ្សារនេះមានហាងចំនួនជាង ២.៣៥០ រួមនឹងសេវាកម្មកំសាន្ដផ្សេងៗ
ទៀត។ ម្ចាស់ផ្សារទំនើបនេះសង្ឃឹមថា ជារៀងរាល់ថ្ងៃ ផ្សារនេះអាចទាក់ទាញមនុស្សប្រមាណ
ជា ៧០.០០០នាក់។

 
ផ្សារទំនើប "The New South China Mall"  នៅខេត្រ Guangdong ត្រូវបាន
គេហៅថា "ផ្សារទំនើបខ្មោច"


នៅទីនេះតែងតែស្ងាត់ដូច "ចោរលួចសេះ" ទើបត្រូវបានគេហៅថា
ផ្សារទំនើបខ្មោចបែបនេះ

ប៉ុន្ដែ ចាប់តាំងពីសម្ពោធរហូតមកទល់នឹងពេលនេះ ផ្សារទំនើបមួយនេះតែងស្ថិតក្នុងស្ថានភាព
ស្ងាត់ជ្រងំ។ ផ្ទៃដីរបស់ផ្សារប្រមាណជា ៩៩% មិនត្រូវបានប្រើប្រាស់។ អតិថិជនសំខាន់របស់
ផ្សារធំនេះគឺជាអ្នកទិញអាហារឆ្អឹនស្រាប់នៅក្បែរច្រកចូល និងហាងចាប់ហួយមួយចំនួននៅ
ខាងក្នុង។


៩៩% នៃផ្ទៃដីមិនត្រូវបានប្រើប្រាស់

ផ្សារទំនើប “The New South China Mall” ត្រូវបានសាងសង់កាលពីឆ្នាំ ២០០៥ ដោយមាន
លោក Hu Guirong ជាម្ចាស់។ លោកបានចាប់ផ្ដើមវិនិយោគដោយសង្ឃឹមថានឹងមានអាជីវករ
យ៉ាងច្រើនមកជួលតូប និងហាង ប៉ុន្ដែវាមិនដូចអ្វីដែលគាត់បានគិត។

វិភាគរកមូលហេតុនៃបរាជ័យនេះ ក្រុមអ្នកជំនាញការបានថ្លែងថា នេះគឺដោយសារលោក
Hu Guirong មិនទាន់មានបទពិសោធក្នុងការជួលតូប និងហាងអោយអតិថិជន និងខ្វះអ្នក
ឧបត្ថម្ភ។

ដោយសារតែភាពស្ងាត់ជ្រងំរបស់វា នៅក្នុងខេត្រ Guangdong ប្រជាជននៅទីនោះតែងហៅ
ផ្សារនេះថា ជាផ្សារទំនើបខ្មោច៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14


Tags: china strange market