CamNews

តារា 

Kristen Stewart ៖ "ស្រាតគឺជាបញ្ហាតូចតាច"

Kristen Stewart អះអាងថា ខ្លួនមានអាយុច្រើនជាង ១៨ឆ្នាំហើយ ដូច្នេះការថតរឿងដែល
មានឈុតឆាកក្ដៅសាច់ ជាបញ្ហាធម្មតា។

នៅក្នុងសាច់រឿង The Perks of Being a Wallflower  តារាសំដែង Emma Watson  ដែល
ត្រូវបានតម្រូវអោយដោះអាវបន្ដិច តែនាងហាក់ដូចជាមានការភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្ដែ
ចំពោះ Kristen Stewart វិញ មិនបានចាត់ទុកការថតស្រាតគឺជាបញ្ហាធំនោះទេ។ តួអង្គ
ក្នុងរឿងTwilight រូបនេះ បានបង្ហើបអោយដឹងថា ទិដ្ឋភាពលែងខ្លួននៅចំពោះមុខមិត្តរួមការ
ងារ Garrett Hedlund និង Sam Riley ក្នុងខ្សែភាពយន្ដ On the Road  មិនមែនជាបញ្ហាធំ
សម្រាប់នាងនោះឡើយ។


Kristen Stewart និយាយប្រាប់ MTV News ថា ៖ "ខ្ញុំមិនមានអារម្មណ៍ថា ត្រូវរំខាន់នោះ
ទេ នៅពេលត្រូវដោះសម្លៀកបំពាក់។ អ្នកអាចធ្វើអ្វីៗបានទាំងអស់ជាមួយអ្នកដឹកនាំរឿង
Walter Salles ។ នៅក្នុងការហាត់សមរយៈពេល ៤សប្ដាហ៍សម្រាប់ខ្សែភាពយន្ដ On the
Road យើងអាចសួរសំណួរណាមួយក៏បាន ទាក់ទឹននឹងបញ្ហាក្នុងសាច់រៀង ដើម្បីរួមគ្នា
ដោះស្រាយ"។


Kristen Stewart បន្ដថា ៖ "ខ្ញុំមានអាយុគ្រប់គ្រាន់ហើយ ដើម្បីអាចសំដែងឈុតឆាកក្ដៅ
សាច់"៕

ដោយ ៖ សីហា
ប្រភព ៖ k14


Tags: Kristen Stewart sexy star