(អាមេរិក)៖ នាង Kristen Stewart តារាសម្តែងជនជាតិអាមេរិកវ័យ២៦ឆ្នាំ ដែលធ្លាប់មានទំនាក់ទំនង ជាមួយ Robert Pattinson អស់រយៈពេល៥ឆ្នាំ មកហើយនោះឥឡូវ នាងក៏កំពុងបង្កើតទំនាក់ទំនងថ្មី ជាមួយជំនួយការឈ្មោះ Alicia Cargile ដែលមិនបានធ្វើឲ្យនាង ត្រូវរងការឈឺចាប់ជាថ្មីឡើយ ព្រោះតែអតីតបានបង្រៀននាង ឲ្យចេះប្រើជីវិតរឹងមាំឡើង។
Kristen Stewart និយាយថា នាងពិតជាអរគុណអតីតកាល ដែលធ្លាប់ធ្វើឲ្យនាងធ្លាប់ខូចចិត្ត ទើបពេលនេះនាងអាចគ្រប់គ្រងអារម្មណ៍បាន ប្រសើរមិនធ្លាក់កចិត្តដូចអ្វី ដែលធ្លាប់ជួបទៀតឡើយ។
តារាស្រីក្នុងខ្សែភាពយន្តរឿង Cafe Society រូបនេះចង់បង្ហាញអ្នកគាំទ្រថា មនុស្សមិនត្រូវសោកស្តាយ ឬបន្ទោសអតីតកាលទេ ព្រោះពេលដែលអ្នករងការឈឺចាប់នោះ នឹងធ្វើឲ្យយើងចេះរឹងមាំ នៅពេលអនាគត។ Kristen Stewart ទទួលការគាំទ្រខ្លាំងពីមហាជន ក្នុងខ្សែភាពយន្តហូលីវូត ដែលនាងសម្តែងជាច្រើនរឿង ហើយនាងចង់ចែករំលែកបទពិសោធន៍ នៃអ្វីដែលធ្លាប់ជួបប្រទះកន្លងមក ជាមួយអ្នកគាំទ្រផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង