CamNews

តារា 

បវរកញ្ញាចក្រវាឡឆ្នាំ ២០១២ ទាក់ទងស្នេហាជាមួយប្អូនពៅ Jonas Brothers

ថ្មីៗនេះ អ្នកប្រមាញ់រូបថត ក្នុងពិភពសិល្បៈ ជាច្រើនបានប្រមាញ់រូបថតបាន ស្រីស្អាតជាមួយ
នឹងប្រុសសង្ហា ដែលគេសង្ស័យថា កំពុងស្ថិតក្នុងទំនាក់ទំនងស្នេហា ជាមួយគ្នា ។ កំលោះក្រមុំ
មួយគូរនេះគឺ បវរកញ្ញាចក្រវាឡឆ្នាំ ២០១២ Olivia Culpo និង Nick Jonas ដែលត្រូវជាប្អូនពៅ
របស់ក្រុមតន្រ្តី Jonas Brothers ។


 

ថ្មីៗនេះពួកគេ បានបង្ហាញពីភាពស្និតស្នាល ជាមួយគ្នាជាច្រើន ដែលអាចធ្វើអោយគេសន្និដ្ឋាន
បានថា ពួកគេកំពុងមានទំនាក់ទំនងស្នេហា ជាមួយនិងគ្នា ។ អ្នកគ្រប់គ្រងភោជនីយដ្ឋានមួយ
នៅរដ្ឋ Rhode Island ដែល Nick បានចូលទៅកុម្ម៉ង់ម្ហូបអាហារជាច្រើននោះបានអោយដឹងថា
Nick និងគ្រួសាររបស់ Olivia ពិតជាជិតស្និតនិងគ្នាខ្លាំងណាស់ ។ មកទល់ពេលនេះ ស្រីស្អាត
ប្រុសសង្ហារមួយគូរនេះ នៅតែទាក់ទងនិងជិតស្និតជាមួយគ្នាដដែលទស្សនិកជនទស្សទាយថា
មិនយូរមិនឆាប់ យើងនឹងអាចលើដំណឹងល្អពី Nick មិនខាន​ ។

គួរបញ្ជាក់ផងដែរថា Nick Jonas ដែលធ្លាប់ជាតារាសំដែងក្មេង របស់ក្រុមហ៊ុន Disney ក៏ធ្លាប់
មានទំនាក់ទំនងស្នេហា​ ជាមួយតារាវ័យក្មេងរបស់ Disney ផងដែរដូចជា Miley Cyrus និង
Selena Gomez ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: miss universe star entertainment singer olivia culpa nick jonas