តារាបង្ហាញម៉ូដស្រី ដ៏ល្បីឈ្មោះរបស់ចិន នាង Naomi អោយដឹងថា ខ្លួនធ្លាប់ត្រូវបានមិត្ត
ប្រុសរបស់ខ្លួនបង្ខំអោយថតរូបអាក្រាតកាយ កាលពីពួកគេ នៅមានទំនាក់ទំនងស្នេហា។
តារាបង្ហាញម៉ូដស្រីរបស់ចិន ដ៏ល្បីឈ្មោះ និងធ្លាប់បានថតរូបសិចស៊ី នាង Naomi កាលពី
ពេលថ្មីៗនេះ បានបង្ហើបអោយដឹងថា នាងធ្លាប់ត្រូវបានមិត្តប្រុសរបស់ខ្លួនបង្ខំអោយថតរូប
អាក្រាតកាយ កាលពីនៅមានទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសម្នាក់នោះ។
បើទោះជានាងបានបង្ហើបយ៉ាងច្រើនពីបញ្ហាដ៏គួរអោយឈឺចិត្ដខាងលើនេះ ប៉ុន្ដែនាងក៏នៅ
តែអះអាងថា ខ្លួនបានរក្សាអាថ៌កំបាំងនេះអស់រយៈពេលយ៉ាងយូរ ដោយសារមនោសញ្ចេត
នាជ្រាលជ្រៅរបស់ពួកគេ។
ថ្វីបើ Naomi មិនបានបញ្ចេញឈ្មោះអ្នកដែលបានបង្ខំអោយនាងថតស្រាត ប៉ុន្ដែអ្នកគាំទ្រ
ភាគច្រើនដឹងច្បាស់ថា នោះគឺជាពិធីករ Quách Ngạn Phù។ អ្វីដែលគួរអោយចាប់អារម្មណ៍
នោះ គឺថា ការបង្ហើបខាងលើ ត្រូវបានធ្វើឡើងក្នុងពេលនាងបញ្ចេញកម្រងរូបថតសិចស៊ីថ្មី
បំផុតរបស់ខ្លួន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14