CamNews

សម្រស់ 

អាថ៌កំបាំងថ្មីសម្រាប់ភាពស្អាត

ផលិតផល ឬអាហារប្រចាំថ្ងៃនៅក្នុងផ្ទះបាយរបស់អ្នកតែងនាំមកនូវការភ្ញាក់ផ្អើលថ្មី
សម្រាប់ការថែរក្សាសម្រស់។

ជីអង្កាមធ្វើឱ្យធ្មេង ស


មិនមែនតែផ្លែស្រ្ដូបូរីនោះទេដែលជាអាហារមួយអាចជួយធ្វើឱ្យធ្មេញ ស ស្អាត ប៉ុន្ដែជី
អង្កាមក៏អាចជួយឱ្យធ្មេង ស ផងដែរ។ ចូរយកជីអង្កាម ពីរបីសន្លឹកទៅហាលឱ្យក្រៀម
រួចកិនម៉ត់ និងទុកលាយជាមួយថ្នាំដុសធ្មេងដើម្បីដុសធ្មេងដូចធម្មតា។

ទឹកកៀបឆៃថាវក្រហម ជួយឱ្យបបូរស្រស់


ដើម្បីធ្វើឱ្យបបូរមាត់ទន់ស្រស់ប្រកបដោយភាពទាក់ទាញ អ្នកគួរតែប្រើសារជាតិបំប៉ន
បបូរមាត់ពីធម្មជាតិ។ ទឹកកៀបមើមឆៃថាវក្រហមអាចជួយឱ្យបបូរមាត់របស់អ្នកមាន
សំណើម និងមិនប្រេះ។ ចូរប្រើទឹកឆៃថាវក្រហមលាបលើបបូរមាត់ជារៀងរាល់ថ្ងៃ វា
នឹងបំបាត់ស្នាមខ្មៅនៅលើបបូរមាត់បាន។

ធ្វើឱ្យស្បែកនៅត្រង់ជើងទន់ដោយប្រើម្សៅធញ្ញជាតិនិងចេក


អ្នកគ្រាន់តែលាយម្សៅធញ្ញជាតិមួយស្លាបព្រាជាមួយទឹក ក្រោយមក លាបទៅលើ
ស្បែកជើងដែលមានបញ្ហារបស់អ្នក រួចម៉ាស្សាថ្នមៗ ទុករយៈពេល ៥ នាទី បន្ទាប់
មកលាងឱ្យស្អាត។ ស្បែកនៅត្រង់ជើងដែលមានសភាពក្រៀម ឬប្រេះនឹងបានប្រ
សើរជាងមុន៕

ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ lm