ដើម្បីចូមរួមរីករាយនៅថ្ងៃទេសចររបស់ចិន១៩/៦ គូស្នេហ៏មួយគូនៅJinan បានសំរេច
ចិត្តរៀបអាពាហ៏ពិពាហ៏ដែលប្រារព្ធពិធីនៅក្រោមសមុទ្រ។ ពិធីរោបការដ៏ពិសេសនេះ
ត្រូវបានរៀបចំតាមស្ទីលរបស់ប្រទេសលោកខាងលិចជាមួយនឹងអក្សរ" Joy "នៅ
backgroundនៃឆាក។
ជាក់ស្តែង ផ្នែកខ្លះនៃពិធីត្រូវបានផ្លាស់ប្តូរបន្តិចបន្តួចដើម្បីឲសក្តិសមជាមួយBackground របស់
អ្នករៀបចំ។ កូនក្រមុំមិនបានពាក់អាវ cheongsamទេ គឺគ្រាន់តែស្លៀកពាក់រ៉ូបរៀបការពណ៌ស
និងក្រហមតែប៉ុណ្ណោះ។ ចំណែកកូនកំលោះមិនបានស្លៀក compleគឺគ្រាន់តែពាក់អាវសឺមីពណ៌
ស និងខោសឺមីជើងវែងធម្មតាប៉ុណ្ណោះ។ រីឯអ្នកកំដរបស់ពួកគេ គឺសុទ្ធតែជាមច្ឆានុ ហែលជុំវិញ
ពួកគេ។ គ្រួសារនិងមិត្តភក្តិដែលចូលរួម សុទ្ធតែស្លៀកពាក់ខោអាវមុជទឹកទាំងអស់។
ខាងក្រោមនេះជារូបថតមួយចំនួននៃពិធីរៀបការក្រោមសមុទ្រនៅJina ប្រទេសចិនៈ
កូនកំលោះ កូនក្រមុំហែលឆ្លងរង្វង់ផ្កា ដែលមច្ឆានុបង្កើតឡើង
លើកដៃស្វាគមន៏ទៅភ្ញៀវដែលចូលរួមពិធី
កូនក្រមុំទទួលផ្កាពីកូនកំលោះ
ក្រោយមកកូនក្រមុំបានប្តូររ៉ូបពណ៌ក្រហម ហើយនាំគ្នាឡើងលើឆាកដើម្បីសម្តែងការអរគុណដល់ភ្ញៀវ
ផ្តល់ការថើបដ៏រ៉ុមែនទិចដល់គ្នា ក្រោមការចូលរួមអបអរសាទរដោយហ្វូងមច្ឆា
ដោយ៖ nano
ប្រភព៖ 24h