CamNews

ភាពយន្ត 

Tony Jaa ចូលសំដែងរឿង Fast & Furious 7

ទស្សនិកជន បានដឹងរួចមកហើយថា ភាពយន្តខ្នាតធំរឿង Fast & Furious ត្រូវបានប្រកាស
បញ្ជាក់ថា នឹងធ្វើវគ្គបន្ត ដែលត្រូវជាវគ្គទី ៧ ។ អ្នកដឹកនាំរឿង បានប្រកាសពីការចូលរួមថត
សំដែង ពីតួថ្មីៗជាបន្តបន្ទាប់ ដោយថ្ងៃនេះតួថ្មី ដែលនឹងចូលសំដែងក្នុងរឿង Fast & Furious 7
គឺជាតារាសំដែងក្បាច់គុនដ៏ល្បី របស់អាស៊ីយើង ដែលទស្សនិកជន ធ្លាប់ស្គាល់រួចមកហើយ ។



 Tony Jaa ដែលយើងធ្លាប់បានស្គាល់ ដោយឈ្មោះ ចាភ្នំយីរ៉ាំ តាមរយៈរឿង Ong Bak និង
Tom Yum Gong នោះ ត្រូវបានអ្នកដឹកនាំរឿង Fast & Furious ទាក់ទងនឹងប្រកាសជាផ្លូវការ
ហើយថា នឹងចូលសំដែងរឿង Fast & Furious 7 ។ Tony Jaa បានប្រាប់ថា គាត់ជាអ្នកគាំទ្រ
រឿង Fast Furious ជាយូរណាស់មកហើយ ពេលនេះបានសំដែងក្នុងរឿងនេះទៀត គាត់ពិត
ជាសប្បាយចិត្តណាស់ ។



ជាមួយនិង ការចូលរួមសំដែងដោយ Jason Statham ធ្វើជាតួមនុស្សអាក្រក់ក្នុងរឿងវគ្គទី ៧
នេះ ក៏កំពុងតែរៀបចំសរសេរថ្មីបន្ថែមទៀតដោយ Chris Morgan ដើម្បីអោយ James Wan
ដឹកនាំរឿងនេះ ហើយនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ។ Fast Furious 7 នឹងដាក់បញ្ចាំងក្នុង
ឆ្នាំ ២០១៤ នេះហើយ ៕



ដោយ ៖ លីលី
ប្រភព ៖ screenrant 


Tags: tony jaa movie star actor hollywood entertainment fast & furious