CamNews

ម៉ូដែល 

ទស្សនាស្ទីលប្រើប្រាស់សម្លៀកបំពាក់ របស់តារាហូលីវូដ

នៅពេលរដូវក្ដៅមកដល់ ក៏ជាពេលដែលត្រូវបន្ទាន់សម័យស្បែកជើងរបស់អ្នក។ ស្បែកជើង flat
ឬ ballet ថ្មី ស្រស់ស្អាត និងមានភាពមាំមួន អាចបាំងកំដៅថ្ងៃ គឺជាជម្រើសល្អសម្រាប់មិត្តៗយុវ
នារីទាំងឡាយ ហើយវាក៏ត្រូវបានកំពូលតារាហូលីវូដជាច្រើននិយមប្រើប្រាស់។

បណ្ដាស្រីស្អាតរបស់ហូលីវូដ តែងបង្ហាញភាពលេចធ្លោ និងថ្នៃថ្នូ នៅពេលមានវត្ដមាននៅលើកញ្ចក់
ទូរទស្សន៍ ជាមួយនិងសម្លៀកបំពាក់ប្រចាំថ្ងៃ ពួកគេចូលចិត្តស្ទីលសម្លៀកបំពាក់ដែលផ្ដល់ភាពស្រួល
ខ្លួន និងភាពក្មេងវ័យ។ ដូច្នេះ ស្បែកជើងមួយប្រភេទដែលហៅថា flat shoes ឬ ballet គឺជាជម្រើស
របស់តារាល្បីឈ្មោះ។


Mirranda Kerr ពិតជាអាចស្ដេងចេញនូវភាពទាក់ទាញ ជាមួយនិងស្បែកជើង ballet ពណ៌ទឹកក្រូច
រួមនិងខោ chinos ពណ៌ស៊ីជំពូ ព្រមជាមួយអាវយឹតស។


ចំណែក Lauren Conrad ក៏ជាអ្នកគាំទ្ររបស់ស្បែកជើង ballet ពណ៌ខ្មៅ មានបូដ៏ស្រស់ស្អាត ប្រកប
ដោយភាពជាស្ដ្រីទន់ភ្លន់។


សម្រាប់កំពូលតារាចម្រៀងស្រុកស្រែ នាង Taylor Swift ស្បែកជើង ballet បានក្លាយជាសម្ភារៈមិន
អាចខ្វះបាន ក្នុងការបញ្ចេញស្ទីលរបស់នាង។

Taylor Swift តែងបង្ហាញខ្លួន នៅទីសាធារណៈ ដោយពាក់ស្បែកជើង ballet ដែលមានពណ៌ខុសៗ
គ្នា។


ដោយសារតែស្បែកជើង flat shoes មានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ជាមួយឈុតសម្លៀក
បំពាក់ ដូច្នេះ វាក៏ត្រូវបាន Mirranda Kerr ជ្រើសរើសនៅពេលចេញទៅក្រៅ។ ពាក់ស្បែកជើង flat
shoes ជាមួយនិងខោខៅប៊ោយរឹប នឹងនាំមកនូវភាពខ្លាំងក្លាបែបនារីភេទ។


រ៉ូបពណ៌.ស បែប vintage រួមនិងស្បែកជើង flat shoes ពណ៌ខៀវ ក៏ជួយបញ្ចេញសម្រស់របស់អ្នក
បានកាន់តែច្រើន ដូច Taylor Swift ។
 


 Emma Roberts

Amanda Seyfried

ប្រសិនអ្នកពេញចិត្តនឹងស្បែកជើងប្រភេទខាងលើ ចូរសាកល្បងប្រើវាជាមួយនិងឈុតសម្លៀក
បំពាក់នានា ដែលដូចទៅនឹងស្ទីលរបស់ក្រុមតារាទាំងនេះ។ វាមិនត្រឹមតែជួយលើកសម្រស់ប៉ុណ្ណោះ
ទេ តែវាក៏ជួយបង្ហាញភាពថ្លៃថ្នូរបស់អ្នកផងដែរ។



ដោយ ៖ តារា
ប្រភព ៖ TCFS