CamNews

តារា 

ស៊ិចស៊ីប៉ុណ្ណឹងហើយ សារភាពថា នៅតែមិនពេញចិត្តទៀត

បើសិនទស្សនិកជនទាំងអស់គ្នា ងាកក្រឡេកមកមើលនូវរូបរាងដ៏ស៊ិចស៊ីរបស់នាង Lucy
Mecklenburgh   បា្រកដណាស់ជាលាន់មាត់តៗគ្នាថា​  ​ពិតជាស៊ិចស៊ីរបស់គេមែន  តែបើ
យោង
តាមសម្តីដែលជាសាម៉ីខ្លួនរបស់នាងវិញ បានអោយដឹងថា នាងពិតជាស្អប់ជើងរបស់
នាងខ្លាំង
ណាស់ ស្របពេលរាងខ្លី ហើយធាត់ថែមទៀត។


គួរបញ្ជាក់ផងដែរថា ក្រោយពីបានផ្តល់កិច្ចសម្ភាសន៍ដល់ទស្សនាវដ្តី  The Closer បានអោយដឹង
ថា នាង  Lucy Mecklenburgh ដែលមានវ័យ  20  ឆ្នាំនឹងមានរូបសម្រស់ទាក់ទាញរូបនេះ បាននិ
យាយបញ្ជាក់ ផងដែរថា  នាងពិតជាមិនមានការពេញចិត្តទៅនឹងជើងរបស់នាងនោះទេ    ខណៈ
ពេលដែលវារាងខ្លីបន្តិច ហើយធាត់ទៀតនោះ ស្របពេលដែលបញ្ហានេះ ក៏ជាបញ្ហារបស់នារីផ្សេង
ៗទៀតផងដែរ។

ផ្ទុយទៅវិញ​ នាង Lucy ក៏នៅតែបន្តមានគូដណ្តឹងដ៏ស្រស់សង្ហាផងដែរ គឺលោក Mario ស្របពេល
ដែលLucy បាននិយាយបញ្ជាក់បន្ថែមផងដែរថា នាងពិតជាគ្មានទំនុកចិត្តច្បាស់លាស់ណាមួយទៅ
លើ   រូបរាងកាយនោះទេ    ពោលបើយោងតាមសម្តីដែលបានបញ្ជាក់យ៉ាងច្បាស់របស់នាង បាន
អោយដឹងថា  ពេញមួយតួខ្លួនរបស់នាង  កន្លែងដែលនាងពេញចិត្តខ្លាំងបំផុតនោះគឺ​ ត្រង់ចង្កេះ  ក៏
ដោយសារតែវាមានទំហំត្រឹមតែ  24  inches  តែប៉ុណ្ណោះ ហើយកន្លែងដែលនាងមិនបានពេញចិត្ត
ទាល់តែសោះនោះ គឺជើង របស់នាងតែម្តង៕

ដោយ ៖ រិទ្ធី
ប្រភព ៖ entertainmentwise


Tags: international news strange entertainment star