CamNews

តារា 

កាន លូលូ ចុះទៅចែកកាបូប ដល់ក្មេងពិការនៅ Henan

កាលពីសប្ដាហ៍មុននេះតារាកំពូលសិចស៊ី កាន លូលូ បានទៅលេងស្រុកកំណើតនៅទីក្រុង Xinyang
ខែត្រ Henan ហើយនាងបានធ្វើការបរិច្ចាកជាការបូបស្ពាយសម្រាប់ដាក់សម្ភារៈសិក្សាដល់កុមារាក៏
ដូចជាកុមារី ដែលពិការហើយកំពុងតែព្យាយាមរស់ដើម្បីក្រេបយកចំណេះដឹងនៅក្នុងសាលាមួយ។

នេះគឺជាការធ្វើវិភាគទានលើកទី ១ របស់នាងហើយចាប់តាំងពីនាងមានឈ្មោះល្បីដោយប្រឡូកក្នុង
វិស័យសិល្បះបង្ហាញម៉ូដ ហើយនាងបានប្រាប់ថានាងខ្លោចចិត្តណាស់រាល់ពេលដែលនាងបានមក
ដល់ស្រុកកំណើតហើយឃើញកុមារក្រីក្រ និងពិការទាំងនោះ ទើបនាងសម្រេចចិត្តថាមកលេងស្រុក
កំណើតលើកនេះនាំយកកាដូរមកជូនពួកគេផង។

ចំណែកឯអ្នកវាយតម្លៃតាម Internet ជាច្រើនបាននិយាយខុសៗគ្នា ខ្លះថានាងប្រហែលជាធ្វើបែបនេះ
ដើម្បីជាស្ពានឆ្ពោះទៅកាន់អាជីពសម្ដែង ហើយខ្លះក៏មានការបញ្ចេញមតិវិជ្ជមានចំពោះតារានេះផង
ដែរព្រោះវាជាអំពើល្អមួយដែលកម្រមានតារានៅស្រុកចិនណាធ្វើបែបនេះណាស់៕


ដោយ៖ ម៉ូកា
ប្រភពពី៖ k14 


Tags: Gan Lolo china star