CamNews

តារា 

តារាៗ Cbiz ដែលត្រូវ "ហាមឃាត់" នៅលើប៉ុស្តិ៍ទូរទស្សន៍

សូមចូលរួមតាមដានទាំងអស់គ្នាថា តើតារាណាខ្លះនៅក្នុងប្រទេសចិន ដែលត្រូវបានដាក់ចូល
ក្នុងសៀវភៅ black list របស់បណ្តាប៉ុស្តិ៍ទូរទស្សន៍។

Gan Lu Lu

កាន លូលូ ទើបតែត្រូវបានបណ្តាប៉ុស្តិ៍ទូរទស្សន៍ហាមឃាត់ឡើងប៉ុស្តិ៍ដល់កំរិតមួយយ៉ាងច្រើន។
ទង្វើដែលនាងចូលចិត្តស្លៀកពាក់ចំហលើ ចំហក្រោមជាបន្តបន្ទាប់បានធ្វើឲ្យប៉ុស្តិ៍ទូរទស្សន៍ត្រូវ
តែយកឈ្មោះរបស់នាងដាក់ចូលក្នុងសៀវភៅ" Black List" ។ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មអាច
អញ្ជើញនាងបាន តែសំរាប់ប៉ុស្តិ៍ទូរទស្សន៍គឺទេ។

Xifeng



កាលពីឆ្នាំ២០០៨ នាង Xifeng ធ្លាប់បានធ្វើឲ្យជ្រុះនូវក្រដាសមួយសន្លឹក ដែលអត្ថន័យក្នុងនោះ
និយាយអំពី  "ប្រកាសជ្រើសរើសសង្សារ" នៅស្ថានីយ៍រថភ្លើងក្រោមដី ឯសៀងហៃ ហើយធ្វើ
ឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលនាងប្រកាសពីលក្ខខណ្ឌជ្រើសរើសប្តីនៅក្នុងកម្មវិធី"Match
Making" ។
ក្រោយមក នាងត្រូវបានគេស្អប់ពេលនិយាយថា អ្នកដែលនាងចង់បាននោះត្រូវពូកែ
ខាងតន្រ្តី ការនិពន្ធ អុក គំនូរ ពិសេសចេះលេងព្យាណូបានយ៉ាងល្អ និងមានចំនួន IQ ៣០០។
Xifeng ត្រូវបានបណ្តាប៉ុស្តិ៍ទូរទស្សន៍ធំៗហាមឃាត់ ព្រោះតែសំដីអួត ប្រមាថរបស់នាង។

Jocie Guo

Jocie Guo ត្រូវបានគេវាយតំលៃថាជាសិល្បៈការនីវ័យក្មេងនៃក្តីសង្ឃឹមរបស់ Cbiz។ ប៉ុន្តែកេរ្តិ៍ឈ្មោះ
របស់ត្រូវបានរលាយយ៉ាងឆាប់រហ័សទៅវិញ ដោយសារកានិយាយកុហក់របស់នាង។ Jocie Guo
ធ្លាប់និយាយទៅអ្នកកាសែតថា នាងជាប្រធានសមាគមកាកបាទក្រហម ក្នុងពេលដែលអ្នកតំណាង
នៃសមាគមនេះ ចេញមុខស្រាយបញ្ជាក់ថា Jocie Guo គ្មានអ្វីពាក់ព័ន្ធនឹងសមាគមនេះឡើយ។បន្ទាប់
ពីមានរឿងនេះហើយ Jocie Guo ត្រូវបានបណ្តាប៉ុស្តិ៍ទូទស្សន៍ហាមឃាត់។

shou shou


shou shou ត្រូវបានបណ្តាប៉ុស្តិ៍ទូរទស្សន៍ហាមឃាត់ក្នុងការឡើងប៉ុស្តិ៍ បន្ទាប់ពី clip sex របស់នាង
និងមិត្តប្រុសត្រូវបានបង្ហាញ៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: Cbiz sta embargo on TV entertainment star