CamNews

តារា 

Justin Bieber: តារាល្បីយ៉ាងណា ក៏ត្រូវការកម្មវិធី កែសម្លេងដែរ!

មានមាតិសង្ស័យជាច្រើនជុំវិញសម្លេងរបស់ Justin Bieber អ្នករាល់គ្នាតែងតែឆ្ងល់ថាតើហេតុអ្វីបាន
ជា Justin Bieber ច្រៀងនៅលើឆាកមិនពិរោះដូចជានៅក្នុង CD ទាល់តែសោះ?

ជាការពិតដែលកាលពីពេលថ្មីៗនេះ JB បានសារភាពប្រាប់អ្នករាល់គ្នាថាគេបានប្រើប្រាស់ Software
កែសម្លេងរាល់ពេលដែលគេច្រៀងក្នុង Studio ជាមួយគ្នានេះផងដែរគេក៏បានបន្ថែមជាមួយនឹងសម្ដី
ការពារខ្លួនផងដែរថាកម្មវិធីដែលគេប្រើប្រាស់ក្នុងការកែសម្លេងនោះគឺ Melodyn ដែលអ្នកចម្រៀង
សឹងតែ ៩៩ ភាគរយហើយដែលបានប្រើប្រាស់វាហើយវាគឺខុសពីកម្មវិធី Auto Tune។

JB​ បានសារភាពអំពីអាថ៍កំបាំងនេះនៅក្នុងកម្មវិធីទូរទស្សន៍មួយដែលមកជាមួយនឹងការផ្សាយអំពីបទ
ចម្រៀងថ្មីរបស់គេដែលនឹងមានចេញក្នុងពេលឆាប់ៗមានចំណងជើងថា As Sweet As Cane Back៕

ដោយ៖ ម៉ូកា
ប្រភពពី៖ west-soundGossip 


Tags: Justin Bieber