យោងតាមការផ្សាយ ព័ត៌មានពីគេហទំព័រ news.com បានឲ្យដឹងថា នៅឯរដ្ឋកាលីហ្វ័រញ៉ា
សហរដ្ឋ អាមេរិក មានក្រុមចោរវ័យក្មេង បានធ្វើសកម្មភាព ប្លន់ទូរស័ព្ទ iPhone ពីស្ត្រីម្នាក់
កាលពីសប្តាហ៍មុន ប៉ុន្តែក្នុង ចំណោមពួកគេ មានម្នាក់បានយក វាមកឲ្យម្ចាស់ដើមវិញ ដោយ
សារ តែទូរស័ព្ទនោះជា iPhone ស៊េរីចាស់ មិនទាន់សម័យ។
ក្រុមចោរមានគ្នា ៤នាក់ អាយុប្រមាណជា ១៧ឆ្នាំ ត្រូវបានប៉ូលីស ចាប់ខ្លួននៅពេលពួកគេ
បានធ្វើសកម្មភាព ប្លន់នៅកន្លែងផ្សេង ទៀត ហើយពួកគេបានរៀបរាប់ ពីអ្វីដែលពួកគេបាន
ប្រព្រឹត្តិកន្លងមក៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល