CamNews

ភាពយន្ត 

The Expendables 3 បន្ថែមសមាជិកថ្មីទៀតហើយ

ទស្សនិកជន និង អ្នកគាំទ្ររបស់រឿង បែបបាញ់ប្រហារ The Expendables 3 ថ្ងៃនេះទទួល
បានទាំងដំណឹងល្អ និង ដំណឹងអាក្រក់ ។ ដំណឹងល្អគឺ The Expendables 3 បន្ថែមសមាជិក
ចូលសំដែងទៀតហើយ ចំណែកដំណឺងអាក្រក់គឺ រឿងនេះបាត់បង់សមាជិកម្នាក់ ។

"Mercenary Squad 3": Who in the go 1

យោងទៅតាមសំដីរបស់ អ្នកដឹកនាំរឿងលោក Sylvester Stallone បានប្រកាសថា Harrison
Ford
 ដែលជាកំពូលតារាសំដែង ដែលយើងបានស្គាល់គាត់ច្បាស់តាមរឿង Indiana Jones
នោះ នឹងចូលរួមសំដែងក្នុងរឿង The Expendables 3 ។ ចំណែកដំណឹងដែលថា បាត់បង់
សមាជិកនោះគឺ Bruce Willis ដែលចូលសំដែងក្នុងរឿងវគ្គ ២ នោះ នឹងមិនត្រឡប់មកចូល
សំដែងវិញឡើយ ។ អ្នកដឹកនាំរឿង Sylvester Stallone មិនបានបញ្ជាក់អំពីហេតុផល ដែល
Burce Willis ចាកចេញពីការសំដែងឡើយ ។

"Mercenary Squad 3": Who in the go 4



មកដល់ត្រង់នេះ The Expendables 3 បានបន្ថែមតារាសំដែងជាច្រើន រួមជាមួយនិងតួចាស់
ដោយក្នុងនោះមាន Sylvester Stallone , Jason Statham , Arnold Schwarzenegger , Jackie
Chan
 ,Wesley Snipes , Mel Gibson , Steven Seagal and Milla Jovovich (Resident Evil ) ។
The Expendables 3 នឹងត្រូវដាក់បញ្ចាំងនៅថ្ងៃទី ៨ ឧសភា ២០១៤ ខាងមុខនេះ ៕

"Mercenary Squad 3": Who in the go 6

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood movie the expendables 3 harrison ford jackie chan