ក្រុងឡុងដ៍៖ ទីបំផុតក្រុមខ្លាំងតោខៀវ Chelsea បានស្គាល់ រសជាតិចាញ់ជាលើកដំបូងហើយក្នុងសប្តាហ៍ទី ១៥ក្រោម ថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះសារិកាព្រៃ Newcastle United ដោយលទ្ធផលបច្ចេកទេស ២-១ នៃ Premier League រដូវ កាលឆ្នាំ២០១៤-២០១៥នេះ ។
នេះជាលើកទី១ក្នុងចំណោម១៥ប្រកួតសម្រាប់ជើងទី១ដែលក្រុមតោដែលដឹកនាំដោយលោក Jose Mourinho ដែល ទទួលរងបរាជ័យនៅទឹកដីក្រៅផ្ទះ និងមិនទទួលបាន១ពិន្ទុនោះ ។ ការចាប់ផ្តើមលេងតាំងពីវគ្គទី១មក ក្រុមកំពូលតារាង Chelsea បានបន្តដាក់សម្ពាធទៅលើ Newcastle United តាមរយៈកីឡាករ Diego Costa, Eden Hazard និង Willian ស៊ុតចំគោលដៅអស់ស្ទះ តែនៅមិនអាចបំប៉ោងសំណាញ់ទីបាន ដោយត្រូវបានក្រុមម្ចាស់ផ្ទះវាយបកនាំមុខ២ គ្រាប់មុននៅនាទីក្នុងវគ្គទី២ ក្រោយពីវគ្គទី១មានលទ្ធផលស្មើ ០-០ នៅនាទីទី៥៧ និង ៧៩ ដោយខ្សែប្រយុទ្ធ Papiss Cisse ទាំងពីរគ្រាប់ ។
តែយ៉ាងណាក៏ដោយការប្តូរ Willian ចេញ និងដាក់ Didier Drogba ជំនួសវិញនៅនាទី៦៧បានធ្វើឲ្យជួយឲ្យ Chelsea រកបាន១គ្រាប់វិញដែរនៅនាទី៨៣ពីការតែតបញ្ចូលទីបានសម្រេច១គ្រាប់ក្រោយទទួលបានការទាត់បាល់ហ្វ្រីឃីក ពីមិត្តរួមក្រុមខ្សែបម្រើ Cesc Fabregas មុនពេលដែលបន្តដាក់សម្ពាធខ្លាំងថែមទៀតដើម្បីតាមបានស្មើនៅតែមិនអាចធ្វើ ទៅបានដដែលដោយបញ្ចប់លទ្ធផលត្រឹម ២-១ តែម្តង ។
តែយ៉ាងណាក៏ដោយការបាត់បង់៣ពិន្ទុជាលើកទី១នេះមិនបានធ្វើឲ្យ Chelsea បាត់បង់តំណែងកំពូលតារាងនោះ ឡើយ គឺនៅមាន៣ពិន្ទុនាំមុខក្រុមការពារតំណែងជើងឯកដែលកំពុងតាមពីក្រោយ Manchester City ក៏ដោយ ខណៈដែល West Ham United ឡើងមកលេខ៣វិញក្រោយឈ្នះក្រុមភ្ញៀវ Swansea City ៣-១ យប់មិញនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល