CamNews

ប្លែកៗ 

ម៉ាស៊ីន ATM លក់ពេជ្រដំបូងគេលើពិភពលោក

ថ្មីៗនេះ​ក្រុមហ៊ុនគ្រឿងអលង្ការល្បីឈ្មោះបំផុតក្នុងប្រទេសឥណ្ឌា ឈ្មោះ Gitanjali ទើបតែ
បានបង្ហាញជូនជាសាធារណៈនូវម៉ាស៊ីន"បញ្ចេញពេជ្រ"ដំបូងគេនៅក្នុងពិភពលោក ។

ម៉ាស៊ីន ATM ដែលទើបតែបង្ហាញមុខដំបូងគេរបស់ក្រុមហ៊ុន Gitanjal នេះមិនត្រឹមតែមាន
លក់គ្រឿងពេជ្រមួយមុខប៉ុណ្ណោះទេ តែថែមទាំងមានផ្តល់សេវាកម្មលក់គ្រឿងមានតំលៃ
ជាច្រើនទៀតផងដែរដូចជា ប្រាក់កាក់ធ្វើពីមាស និងពីប្រាក់...ជាដើម។ ហើយការបង្ហាញនូវ
វត្តមានរបស់ម៉ាស៊ីន ATM នេះត្រូវបានគេសង្ឃឹមថាវានឹងអាចធ្វើការឆ្លើយតបបានគ្រាប់គ្រាន់
តាមតំរូវការរបស់អតិថិជនទូទៅនៅក្នុងប្រទេស ឥណ្ឌាដែលមានការកើនឡើងពីមួយថ្ងៃទៅ
មួយថ្ងៃចំពោះតំរូវការខាងគ្រឿងអលង្ការមានតំលៃនេះ ។

តាមការអោយដឹងពីលោក Sanjeev Agarwal អគ្គនាយក Gitanjali ថា �ម៉ាស៊ីននេះនឹងចូល
រួមចំណែកក្នុងការធ្វើអោយមានបំលាស់ប្តូរថ្មីមួយ នៃរបៀបលក់ដូរគ្រឿងអលង្ការ ក៏ដូចជា
វត្ថុមានតំលៃផ្សេងៗ" ។ Gitanjal មានគំរោងនឹងដាក់ពង្រាយម៉ាស៊ីន ATM ប្រភេទនេះប្រ
មាណជា ៧៥គ្រឿងនៅតាមមជ្ឈមណ្ឌលទិញអីវ៉ាន់នានា តាមទីព្រលានយន្តហោះ និងនៅ
តាមទីកន្លែងសក្ការៈបូជាផ្សេងៗក្នុងប្រទេស ឥណ្ឌាផងដែរ ។ លោក Agarwal ក៏បានអោយ
ដឹងបន្ថែមផងដែរថានៅក្នុងថ្ងៃដំបូងនៃការដាក់បង្ហាញជូនជាសាធារណៈនៅក្នុងមជ្ឈមណ្ឌល
នៃទីក្រុង Mumbai, ម៉ាស៊ីន ATM ដំបូងនេះទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់
មហាជនទូទៅ ។

Gitanjali គឺជាក្រុមហ៊ុនលក់គ្រឿងអលង្ការមានឈ្មោះល្បីបំផុតក្នុងប្រទេស ឥណ្ឌាក៏ដូចជា
ពិភពលោកផងដែរខាងផ្នែកលក់គ្រឿងពេជ្រ ត្បូងមានតំលៃផ្សេងៗ ដែលមានប្រព័ន្ធសាខា
លក់រាយរបស់ខ្លួនទាំងអស់ប្រមាណជា ៣៦០០កន្លែងនៅទូទាំងប្រទេស ។ ម៉ាស៊ីន ATM
របស់ពួកគេនឹងផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួននូវវត្ថុមានតំលៃទាំងឡាយចំនួន ៤០ប្រភេទ
ដែលចាប់តាំងពីប្រាក់កាក់មានទំងន់ ១០ក្រាមមានរូបទេពធីតា Lakshmi រហូតដល់ខ្សែរក
ពេជ្រដែលមានរូបចំលាក់តំណាងសាសនាសម័យបូរាណរបស់ឥណ្ឌាផងដែរ ។ ដែលគិត
ពីតំលៃវិញគឺចាប់ពី ២០ ទៅ ៦១០ដុល្លាអាមេរិក ។



ប្រភព៖ BBC
ដោយ៖ រដ្ឋា

Tags: strangeamazingindiaatmatm machinegitanjalisanjeev agarwal