CamNews

តារា 

ខួបកំណើតម្ដាយ Nicholas Tse បីកូនទៅតែឯង

នៅក្នុងពិធីខួបកំណើតម្ដាយរបស់ Nicholas Tse គ្រួសារត្រកូល Tse ទាំងអស់
បានបង្ហាញវត្តមានរបស់ខ្លួន លើកលែងតែ Cheung Pak-Chi (Zhang Bozhi )។




កាលពីថ្ងៃទី ២៦ លោកស្រី Deborah Lee 狄波拉 ម្ដាយរបស់ Nicholas Tseបានប្រារព្ធ
ខួបកំណើតលើកទី ៦០ ឆ្នាំរបស់ខ្លួន។ Nicholas Tse បាននាំកូនប្រុសរបស់ខ្លួនមកចូល
រួមក្នុងពិធីខួបកំណើតនេះដែរ។ តាំងពីម៉ោង ១៩ (ម៉ោងក្នុងស្រុក) ៣ នាក់ ឪពុក និងកូន
បានមានវត្តមាននៅខាងក្រៅសណ្ឋាគារ Cosmo ។ នេះគឺជាកាលៈទេសៈកម្រមួយដែល
គេបានឃើញ Nicholas Tse បីកូនដោយពុំមាន Cheung Pak-Chi ។



នៅក្នុងពិធីខួបកំណើតម្ដាយរបស់ Nicholas Tse គេបានឃើញសមាជិកគ្រួសារត្រកូល
Tse ទាំងអស់បានបង្ហាញវត្តមានរបស់ខ្លួន ប៉ុន្ដែគេមិនបានឃើញវត្តមានរបស់ Cheung
Pak-Chi នោះទេ។

ប្រភពព័ត៌មានមួយបាននិយាយថា បន្ទាប់ពីបានលែងលះគ្នា គ្រួសារត្រកូល Tse មានការ
ខឹងសម្បូរជាមួយអតិតកូនប្រសារស្រីនេះ។ នៅក្នុងពិធីខួបកំណើតរបស់ខ្លួន លោកស្រី
Deborah Lee មិនបានអញ្ជើញអតិតកូនប្រសារស្រីនេះដែរ។ នៅចំពោះមុខកាមេរ៉ា លោក
ស្រី Deborah Lee តែងតែគេចមុខចេញ និងបានបដិសេធថា រវាងខ្លួន និងអតិតកូនប្រសារ
ពុំមានការខ្វែងគំនិតគ្នានោះឡើយ។

លោកស្រី Deborah Lee បានឱ្យដឹងថា ៖ �នោះគ្រាន់តែជាពាក្យចចាមអារាមតែប៉ុណ្ណោះ។ យើងនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នាជានិច្ច�។ នៅពេលក្រុមអ្នកសារព័ត៌មានសួរអំពី
ស្ថានភាពសុខភាពរបស់ខ្លួន លោកស្រី Deborah Lee ថ្លែងថា ៖ �អរគុណអ្នកទាំងអស់គ្នា
សុខភាពខ្ញុំល្អទេ�។

រូបភាពខាងក្រៅពិធីខួបកំណើតរបស់លោកស្រី Deborah Lee ៖


Nicholas Tse ​បីកូនប្រុស Quintus


បងប្អូនជីដូនមួយ និងជាអង្គរក្សរបស់ Nicholas Tse ដឹកដៃកូនប្រុស Lucas


កូនប្រុស Quintus ដូចជាមិនចង់ឱ្យពុកខ្លួនបី


បីនាក់ពុកនិងកូន បានបង្ហាញវត្តមាន លើកលែងតែ Cheung Pak-Chi


Jennifer tse និងមិត្តប្រុស


Xi� Xi�n ក៏មានវត្តមានជូនពរភរិយចាស់របស់ខ្លួនដែរ។


លោកស្រី Deborah Leeសប្បាយរីករាយជាមួយកូនៗ។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: starchina starcheung pak chinicholas tse