ភ្នំពេញ: កុល ដាវី ដែលជាតារាសិចស៊ីមួយរូបនោះ បាននិយាយថា នាងចូលចិត្តស្លៀក
ពាក់ស្អាតហើយ ការ បញ្ចេញសាច់កន្លងមក មិនមានអ្វីឲ្យ ហួសហេតុទេបើប្រៀបធៀប
ជាមួយតារាបរទេស។
តាមកញ្ចក់ទូរទស្សន៍ស៊ីធីអិន នាងបាន និយាយថា នាងចង់ស្អាត នៅ ពេលដែលនាងនៅក្មេង។
នាងបាន និយាយបន្ថែមទៀតថា ការស្លៀកពាក់់របស់នាង ទោះបីជាមានលក្ខណៈសិចស៊ីបន្តិច
ក្តី នាងគិតថា គឺយើងអាច ទទួលយកបាន ពីព្រោះវាមិនមានអ្វី ហួសហេតុពេកនោះឡើយ ។
ខណៈដែលនាងក៏ធ្លាប់ថតរូបស្និទ្ធស្នាល ជាមួយនឹងតារា អេនឌី នោះ កុល ដាវី និយាយថា នាង
និងលោកអេនឌីមិនមានទំនាក់ទំនងស្នេហា ឬក៏មានការកេងចំណេញអ្វីពីការថតនោះទេ ។ នាង
និង អេនឌី គឺដូចជាបងប្អូន។
សូមជម្រាបថា កញ្ញា កុល ដាវី ធ្លាប់ទទួលរងនូវព័ត៌មានស្នេហាជាបន្តបន្ទាប់ ក៏ប៉ុន្តែ បញ្ហាទាំង
អស់នោះ មិនបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈរបស់នាងឡើយ។ ផ្ទុយទៅវិញ
នាងនៅតែក្តោបក្តាប់ការងារសិល្បៈជាបន្តបន្ទាប់ ជាក់ស្តែងនាងទើបតែថតបញ្ចប់រឿង "សង្សារ
ខ្ញុំអាប" និងត្រៀមខ្លួនវេចបង្វេចចេញទៅសម្តែងនៅឯក្រៅប្រទេសថែមទៀតផង។
ភាពជោគជ័យក្នុងអាជីពសិល្បៈដោយភាពសិចស៊ី បានធ្វើឲ្យ កុល ដាវី ប្រែមុខមាត់ថ្មីយ៉ាងឆាប់
រហ័ស ដោយមានផ្ទះផ្ទាល់ខ្លួនតម្លៃរាប់ម៉ឺនដុល្លារ និងប្តូររថយន្ត Lexus 300 មក Lexus 470 យ៉ាង
ហ៊ឺហា៕
ដោយ ៖ ពិសី
ប្រភព ៖ ksn