CamNews

តារា 

ក្រលេកមើល កាយវិការ ដ៏ភ្ញាក់ផ្អើលរបស់ Taylor Swift ពេលឈ្នះពានរង្វាន់ (វីដេអូខាងក្នុង)

ម្សិលមិញនេះ តារាចំរៀងមានសមត្ថភាព និងទេពកោសល្យ Taylor Swift បានឈ្នះពានរង្វាន់
ជាច្រើន ជាពិសេសពានរង្វាន់ធំនោះគឺ Artist Of The Year ។ រាប់ទាំងលើកនេះទៀត នាងបាន
ឈ្នះពានរង្វាន់នេះ ៣ ឆ្នាំជាប់គ្នាទៅហើយ ដោយគ្មានអ្នកណាទាន់បំបែកនាងបានឡើយ ។



អោយតែពេលនាងឈ្នះពានរង្វាន់ម្តងៗ ទស្សនិកជនតែងតែបានកត់សំគាល់មើលថា នាងតែង
តែបញ្ចេញទឹកមុខភ្ញាក់ផ្អើល ដូចជាមិនដឹងខ្យល់អ្វីសោះតែម្តង គ្រប់កម្មវិធី និងគ្រប់ពេលដែល
នាងឈ្នះ ។ ដោយសារតែហេតុនេះហើយ ទស្សនិកជន បានយកការវិការបញ្ចេញទឹកមុខ របស់
នាងមុខក្នុងវីដេអូមួយ ឃើញថាការបញ្ចេញទឹកមុខរបស់នាង គឺសឹងតែដូចគ្នាគ្រប់ពេលទៅហើយ
ដែលខ្លះអាចធ្វើអោយទស្សនិកជនអស់សំណើចទៀត ។

Taylor Swift GIF

ចង់ដឹងថា ការបញ្ចេញទឹកមុខភ្ញាក់ផ្អើលរបស់ Taylor Swift មានទឹកមុខយ៉ាងណានោះ យើងទៅ
ទស្សនាទាំងអស់គ្នា ៕

 


ដោយ ៖ លីលី
ប្រភព ៖ eonline 


Tags: star entertainment hollywood singer taylor swift justin timberlake