ថ្មីៗនេះទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេឃើញឈ្មោះ Seohyun សមាជិក
ក្រុម Girl's Generation នៅក្នុងបញ្ជីរាយនាម អ្នកដែលមានទ្រព្យអចលនវត្ថុធំៗ នៅឯ Gagnam ។
បើយោងទៅតាម របាយការណ៍ របស់ក្រុមហ៊ុមគ្រប់គ្រង អចលនទ្រព្យរបស់កូរ៉េ With Us Asset
Investment បានអោយដឹងថា Seohyun បានទិញផ្ទះវីឡាដ៏ប្រណិតធំស្កឹមស្កៃមួយ នៅឯវិធី Gang
nam ក្នុងលក្ខណៈបង់រំលួស ។ វីឡានោះមានតំលៃរហូតដល់ទៅ ១,២៩ ពាន់លាន វ៉ុនដែលគិតជា
ប្រាក់ដុល្លារស្មើនិង ១,២ លានដុល្លារ ។ Seohyun ទើបតែបញ្ចប់ការ បង់ថ្លៃបំណុលទាំងអស់ នៅក្នុង
ខែកុម្ភះនេះទេ ។ នៅក្នុងបទសំភាសន៍មួយថ្មីៗនេះ Seohyun ក៏បានបង្ហើបដែរថា វាជាការពិតមែន
ដែលថានាងទិញផ្ទះវីឡា ដ៏ស្កឹមស្កៃមួយនោះ ។
វីឡាដ៏ធំនោះមាន ១៩ Apartment ហើយក្នុងមួយបន្ទប់មាន បន្ទប់គេង ៤ និង បន្ទប់ទឹក ២ ។ ក្រោយ
ពីលេចលឺដំណឹងនេះរួចមក ទស្សនិកជននិយាយថា តារាចំរៀងកូរ៉េៗ ពិតជាមានទ្រព្យស្តុកស្តម្ភគ្រាន់
បើមិនចាញ់អ្នកមានជំនួញប៉ុន្មានទេ ៕
ព័ត៌មានកំសាន្តផ្សេងៗទៀត ដែលទស្សនិកជនចូលចិត្ត ៖
-ជួបជាមួយ អ្នកគាំទ្រផ្កាប់មុខវ័យ ៤៧ ឆ្នាំរបស់ ONE DIRECTION
-ឆន សុវណ្ណារាជ ធ្វើខួបកំណើត ជាមួយ ផន នីដា នៅបារាំង បែបរ៉ូមែនទិក
-សារាយ សក្ខណា បង្ហាញក្ដីកង្វល់ ពេលរស់ជាមួយស្វាមី ក្រោយមង្គលការរួច
ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop