CamNews

តារា 

សារាយ សក្ខណា បង្ហាញក្ដីកង្វល់ ពេលរស់ជាមួយស្វាមី ក្រោយមង្គលការរួច

ភ្នំពេញៈ ខណៈដែលសំឡេងភ្លេងការ កាន់តែខិតជិតចូលមកដល់ តារាស្រីសម្បុរស្រអែមស្រស់
កញ្ញា សារាយ សក្ខណា បានប្រាប់ឲ្យដឹងថា នាងកាន់តែភ័យបុកពោះខ្លាំងឡើងៗ ព្រោះនៅពេល
រៀបការរួច នាងត្រូវរៀបចំខោអាវ ចេញទៅរស់ នៅឯនាយសមុទ្រតាមស្វាមី។ ក្នុងនោះស្រីស្អាត
រូបនេះ ក៏បានបង្ហាញពីការព្រួយបារម្ភ នៅពេលនាងចេញ ទៅរស់នៅក្រៅប្រទេស ព្រោះតែនាង
មិនសូវចេះភាសាក្នុងទំនាក់ទំនងគ្នា ។

តារាស្រីដែលកំពុងតែក្តាប់បាន ប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងឆ្នាំ២០១៣ កញ្ញា សារាយ សក្ខណា
ដែលកន្លងមកធ្លាប់បាន ប្រកាសថា នាងអាចបញ្ចប់អាជីពសិល្បៈ នៅឆ្នាំក្រោយ បន្ទាប់ពីនាងរៀប
ការមានគ្រួសារ ដោយសារស្វាមីនឹងធានានាង ចេញ ទៅរស់នៅក្រៅប្រទេសជាមួយគ្នា ដោយត្រូវ
បង្ខំឲ្យនាងត្រូវឃ្លាតឆ្ងាយ ពីវិស័យសិល្បៈទាំងចិត្ត មិនដាច់អាល័យ ។

កញ្ញា សារាយ សក្ខណា បានព្រលយឲ្យដឹងថា នាងនៅតែប្រកាន់ ជំហររៀបការ នៅថ្ងៃទី១២-
១២-២០១៣នេះ មិនផ្លាស់ប្តូរទេ ទោះជាពេលនេះសន្ទុះការងាររបស់នាង កំពុងតែមមាញឹកកើប
ប្រាក់យ៉ាងណាក្តី ព្រោះថាជារឿងធម្មតា របស់មនុស្សស្រី គឺសំខាន់ណាស់ ការរៀបការបង្កើត
គ្រួសារ។ ដូច្នេះហើយទើបនាងសម្រេចចិត្តរៀបការ នៅក្នុងឆ្នាំនេះតែម្តង មុនក្រោយគង់រៀប
ការដដែលហ្នឹង ។

ពិធីការិនី តារាសម្ដែង និងជាតារាបង្ហាញម៉ូដ សារាយ សក្ខណា ក៏បានបង្ហាញពីការព្រួយបារម្ភ
ផងដែរថា “ ខ្ញុំមានការព្រួយបារម្ភខ្លះ ក្រោយពេលរៀបការរួច ព្រោះថាខាងស្វាមីខ្ញុំ គាត់ធានា
ខ្ញុំទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក ខ្ញុំពិតជាមានអារម្មណ៍ភ័យផង អរផងម៉េចមិនដឹងទេ...!
ព្រោះថាការនិយាយភាសាអង់គ្លេស ហាក់នៅមានកម្រិត។ ដូច្នេះ ត្រូវទាមទារឲ្យខ្ញុំចំណាយ
ពេលរៀនបន្ថែមទៀតឲ្យច្រើន ដើម្បីងាយស្រួល ក្នុងការទាក់ទង ឬក៏បង្កើតមុខរបរ រកស៊ីនៅ
លើទឹកដីនោះ.. ” ។

កន្លងមក ធ្លាប់មានព័ត៌មាន ចុះផ្សាយថា ក្រោយពី កញ្ញា សារាយ សក្ខណា រៀបការរួច នាង
ចេញទៅរស់នៅក្រៅប្រទេស និងបានធ្វើជាថៅកែស្រី នៅក្នុងក្រុមហ៊ុនមេធាវី ដែលចាយ
ទុនជាង១០ម៉ឺនដុល្លារ ។ ប៉ុន្តែមិនឃើញនាងបង្ហើបពី ព័ត៌មាននេះឡើយ ដោយនាងគ្រាន់ តែ
បង្ហើបយ៉ាងខ្លីថា “នៅពេលទៅរស់នៅលើទឹកដីសម្បូរដុល្លារនោះ ខ្ញុំមានបំណងចង់ បើកហាង
សាឡនសមល្មមមួយ រកស៊ីនៅទីនោះ ។ ពេលទំនេរ ថ្ងៃសៅរ៍-អាទិត្យ ប្រហែលជាខ្ញុំអាចឆ្លៀត
ពេល ទៅច្រៀងសម្តែងខ្លះៗព្រោះថាមិនចង់ឈប់ពីសិល្បៈទាំងស្រុងទេ.. ” ៕

Looking Today

Looking Today

Looking Today

Looking Today


Tags: khmer star star singer freshie cambodia entertainment saray sakana