លទ្ធផល ១-០ក្នុងការប្រកួតបាល់ទាត់មិត្តភាពកំដៅសាច់ដុំរវាងកម្ពុជានិងនេប៉ាល់ដែល
ក្រុមជំរើសជាតិអាយុក្រោម ២៣ឆ្នាំរបស់កម្ពុជាជាបានចាញ់នោះអាចជាលទ្ធផលមិនសូវ
ល្អមួយសំរាប់ការប្រកួតបាល់ទាត់ ស៊ីហ្គេមនៅឥណ្ឌូនេស៊ីក្នុងពេលដ៏ខ្លីខាងមុខនេះ។
ដោយឡែកលោកគ្រូបង្វឹកជនជាតិកូរ៉េ Lee Tae Hoon នៅតែមានភាពជឿជាក់ថាកម្ពុជា
នឹងធ្វើបានល្អក្នុងការប្រកួតស៊ីហ្គេម។
លោកក៏បាននិយាយថា "ខ្ញុំជឿជាក់ថា ពួកគេមិនលេង១០០ភាគរយនោះទេក្នុងការប្រកួត
មិត្តភាព ព្រោះពួកគេព្រួយបារម្ភអំពីការរបួសមុនពេលចាប់ផ្តើមការប្រកួតស៊ីហ្គេម។"
"ប៉ុន្តែខ្ញុំជឿជាក់ថាពួកគេនឹងក្រោកឈរឡើងវិញហើយប្រយុទ្ធ និងធ្វើបានល្អនៅពេលការ
ប្រកួតក្នុងពូលចាប់ផ្តើម។
"ក្រុមចំនួនបូនដែលយើងជួបនៅក្នុងពូលគឺសុទ្ធសឹងតែជាក្រុមខ្លាំងជាងនេប៉ាល់ទៅទៀត
ដូច្នេះយើងនឹងមានការប្រកួតដ៏អស្ចារ្យ។"
កម្ពុជានឹងត្រូវជួបជាមួយនឹងម្ចាស់ផ្ទះឥណ្ឌូនេស៊ីនៅក្នុងថ្ងៃទី ៧ខែវិច្ឆការ ២០១១ នេះ៕
ដោយ
វឌ្ឍនា