រថយន្ត Toyota Land Cruiser ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្តដ៏ទំនើប ដែលមានរាង
ខ្ពស់ ស្រស់សង្ហា ធន់មាំ ធំទូលាយ និង ងាយស្រួលធ្វើដំណើរទៅផ្លូវឆ្ងាយ ចុះទឹក និង ឡើងភ្នំ
បានដោយសុវត្ថិភាព។
រថយន្ត Toyota Land Cruiser ត្រូវតុបតែង និង រចនាម៉ូដឡើងយ៉ាងប្រណិត ទាំងរូបរាងខាង
ក្នុង និងខាងក្រៅ ដែលបានបំពាក់ជាមួយនឹង ប្រព័ន្ធបច្ចេកវិជ្ជាថ្មី ដ៏ប្រណិត មាន ៨ម៉ាស៊ីន
ស៊ីសាំង ៥.៧លីត្រ/១០០គ.ម មានទ្វារ ៤ និងមានកន្លែងអង្គុយខាងក្នុងបីជួរ ធំទូលាយប្រកប
ដោយផាសុខភាព។
ពិសេសរថយន្ត Toyota Land Cruiser មានបំពាក់ប្រព័ន្ធការពារសុវត្ថិភាព ពោងការពារសុវត្ថិ
ភាព ប្រព័ន្ធ ABS កៅអីសុវត្ថិភាពសំរាប់កុមារ កញ្ចក់បំពាក់ដោយប្រព័ន្ធការពារកំដៅថ្ងៃ និង
មានបំពាក់ប្រព័ន្ធវិទ្យុដើរដោយផ្កាយរណប និងមានឧបករណ៍បំពង់សំឡេង ១៤គ្រាប់។ល៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ edmunds