ចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ ២០០៦ Ninja ZX-14 បានក្លាយជាម៉ូតូ
ពាណិជ្ជកម្មមួយប្រភេទដែលមានល្បឿនលឿនបំផុតនៅក្នុងពិភពលោក ហើយពេល
ប៉ុន្ដែក្រោយមក វាត្រូវបាន Suzuki Hayabusa និង BMWS1000RR យកឈ្នោះលើការ
ប្រជែងទៅកាន់តំណែងជាម៉ូតូស៊ីវិលដែលមានល្បឿនលឿនបំផុតក្នុងលោក។ ទោះជា
យ៉ាងណាក៏ដោយ នៅពេលនេះ Kawasaki បានបង្ហាញថាខ្លួនមិនចាញប្រភេទម៉ូតូណា
មួយទេនៅពេលដែលបញ្ចេញ 2012 Ninja ZZR1400 (ZX-14R) ជាមួយនឹងកំណែអភិវឍ្ឍ
គួរកត់សំគាល់ ហើយម៉ាស៊ីនរបស់វាក៏ត្រូវបានកែប្រែថ្មីដើម្បីអាចបង្កើនល្បឿនឡើងដល់
៣២០គីឡូម៉ែត្រ/ម៉ោង។
រចនាខាងក្រៅរបស់ 2012 Ninja ZZR1400 មានការកែប្រែបន្ដិចបន្ដួចដូចជា រន្ធបញ្ចេញ
កំដៅ និងក្បាលម៉ូតូ ជាមួយនឹងរូបរាងកំណាច មានភ្លើងហ្វាធំៗចំនួន៤ផងដែរ។
ក្រៅពីនេះ កំណែសំខាន់ៗត្រូវបានគេផ្ដោតទៅលើម៉ាស៊ីន ៤ ស៊ីឡាំងរបស់វា ចំនុះស៊ីឡាំង
ត្រូវបានបង្កើនឡើងដល់ 1441cc ដោយកាលសេរីមុនគឺ 1352cc ។ ម៉ស៊ីននេះមានកម្លាំង
ប្រមាណជា ២១០ សេះ ។ល។
តម្លៃលក់រាយរបស់ 2012 Kawasaki Ninja ZZR1400 ប្រមាណជាពី ១៤,៦៩៩ ដុល្លារ ដល់
១៤,៨៩៩ ដុល្លារ និងមាន ៣ ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌បាយតង ពណ៌ខ្មៅ និងពណ៌
ខៀវ។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Motorcycle-USA,Kawasaki