CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងពុធទី០២ខែវិច្ជិការឆ្នំា២០១១


ជូត
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះបើលោកអ្នកមិនទាន់មានគូរ ប្រាកដជាមានអ្នកមើលឃើញជាក់ជាមិនខាន។ ថៃ្ងនះលោកអ្នក
អាចធើ្វដំនើរទៅផ្លូវឆ្ងាយប្រកបដោយសេចកី្តសុខ និងភាពសប្បាយ
រីករាយផងដែរ។
ឆ្លូវ
រាសីថៃ្ងនេះល្អជាមធ្យម ការប្រកបរបររកស៊ីមានភាពល្អប្រសើរ។ បើសិនជាអ្នកប្រកបរបរជាអ្នកដើរបណ្តាក់ទុនវិញ អាចទទួលបាន
លាភតែបន្ថិចបន្តួចតែប៉ុណ្ណោះ បញ្ហាស្នេហាមានភាពផ្អែមលែ្អម។
ខាល
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង មុខរបររកស៊ីតែងតែមានបញ្ហាជាមួយ
អតិថិជនដូច្នេះត្រូវចេះប្រុងប្រយ័ត្នពាក្យសំដីនិងចេះទប់អារម្មណ៏ផងដែរ។
ចំនែកឯការងារវិញអាចនឹងបាត់បង់ ជាក់ជាមិនខាន។ បញ្ហាស្នេហាជូប
ទៅនឹងភាពសោកសៅ និងភាពច្រណែនគ្នា។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងមុខរបររកស៊ី មានភាពរកំារកូសជាមួយអ្នក
ជិតខាង។ ចំនែកឯលាភសការៈវិញមានមនុស្សឆ្លៀតឱកាសដណ្តើមយកផងដែរ។
ដូច្នេះលោកអ្នកគូរតែចេះរិះរកមធ្យោបាយដោះស្រាយអោយបានជោគជ័យ។
រោង
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងាររកស៊ីហាក់បីដូចជាមានលទ្ធផលល្អ
លោកអ្នកដែលធើ្វជំនួញធំត្រូវតែចេះបត់បែនតាមកាលៈទេសៈទើប
ទទួលបានលទ្ធផលល្អ។
ម្សាញ់
រាសីថៃ្ងនេះស្រុតយ៉ាងខ្លំាង លោកអ្នកមិនត្រូវប្រកែកជាមួយនរណាម្នាក់ឡើយ
ព្រោះវាអាចបង្កជាបញ្ហាដល់លោកអ្នក។ ថៃ្ងនេះលោកអ្នកគួរតែចេះអត់ធ្មត់
ចិត្តទើបមានសេចក្តីសុខ។
មមី
រាសីថៃ្ងនេះល្អជាបង្គួរ លោកអ្នកអាចមានឱកាសបង្ហាញស្នាដៃនិងចាប់យកលាភសការៈជាច្រើនក្នុងថៃ្ងនេះ។ បញ្ហាស្នេហាវិញ មានលទ្ធភាពចូលដល់ចាស់ទុំ និងរួមរស់ជាបី្តប្រពន្ធផងដែរ។
មមែ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការប្រកបរបបហាក់បីដូចជាមានភាពល្អប្រសើរដើរ
ទៅមុខជាលំដាប់។ ចំនែកឯងអ្នកធើ្វការជាមន្រ្តីរាជការវិញ អាចមានឱកាសចាប់
យកតំនែងថី្ម។បញ្ហាស្នេហាវិញមានការយោគយល់គ្នាទៅវិញទៅមក។
វក
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកត្រូវមានស្មារតីខ្ពស់ជាមួយនឹងអតិថិជន ក្នុងការទិញដូររបស់មានតំលៃ។ ការងារក្នុងស្ថាប័នវិញមានភាពប្រសើរ
និងទទួលបានកោតសសើរពីមេក្រុមផងដែរ។
រកា
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការងាររកស៊ីពុំសូវមានការរីកចំរើនទេ។
ចំនែកឯផ្នែកសុខភាព ក៏ហាក់បីដូចជាមានបញ្ហាផងដែរ ដូច្នេះត្រូវតែចេះ
យកចិត្តទុកដាក់ទើបប្រសើរ។
ចរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការប្រកបរបររកស៊ីមានភាពល្អប្រសើរមាន
ការកើនចំនូលខ្ពស់។ ចំនែកឯការងារវិញនិងទទួលបានចំនូលយ៉ាងច្រើន
ក្នុងការបណ្តាក់ទុនផងដែរ។ចំនែកឯរើៀងស្នេហាវិញទទួលបានភាពជោគជ័យ
លើដៃគូ និងសំរេចដូចបំនង។
កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកអាចជួបបញ្ហាជាច្រើនដោយនឹកស្មានមិនដល់ មានមនុស្សជាច្រើនចំាតែដាក់ទុកទោសលោកអ្នកទោះបីជាលោកអ្នកធើ្វត្រូវយ៉ាងណា
ក៏ដោយ។ ដូច្នេះលោកអ្នកត្រូវប្រុងប្រយ័ត្នទុកជាមុនទើបបានសុខ។