CamNews

តារា 

Justin Bieber ត្រូវឃាត់ខ្លួនពីបទប្រណាំងឡានខុសច្បាប់

MIAMI (AP)- មនុស្សពីរនាក់ ដែលជាប់ទាក់ទងនឹងបទល្មើសប្រណាំងឡានខុសច្បាប់ ជាមួយ Justin Bieber បានប្រាប់សារពត៌មានThe Associated Press ថា៖ Justin Bieber នឹង ជជែកការពារការចោទប្រកាន់ចាប់ខ្លូនពីបទប្រណាំងឡានខុសច្បាប់ នៅរដ្ឋFlorida ខាងត្បូង។




មនុស្សពីរនាក់នោះបាននិយាយថា៖ តារាដ៏មានប្រជាប្រិយភាព អាយុ២០​ នេះ នឹងតវ៉ារឿងក្តីបទល្មើសមជ្ឈឹមពីបទបើកបរ គ្មានការប្រុងប្រយ័ត្ន និងបទតតាំងនឹងការ ចាប់ខ្លួន។ Justin នឹងព្រមធ្វើការបរិច្ចាគសប្បុរសចំនួន ៥០០០០ ដុល្លារសហរដ្ឋអាមេរិក បន្ថែមលើការបង់ថ្លៃផាកពិន័យរបស់តុលាការ។

អ្នកនាំពាក្យពី MIAMI បាននិយាយថា៖  មនុស្សទាំងពីរនាក់នោះ បានទទូចចង់បាន ការសងជំងឺចិត្ត ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲបញ្ចេញមតិជាសាធារណៈ មុនពេលសវនការតុលាការនៅថ្ងៃពុធ។ Justin Bieber មិនបានចូលរួមក្នុងសវនការ នោះទេ។

Justin ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី​២៣ មករា នៅឯឆ្នេរ MIAMI ពីបទប្រណាំងឡាន ខុសច្បាប់ជាមួយនឹង Khalil Amir Sharieff ។ ប៉ុន្តែពួកគេទាំងពីរមិនត្រូវបានចោទប្រកាន់ ពីបទនោះទេ ដោយសារគ្មានភស្តុតាងច្បាស់លាស់ថាពួកគេបើកបរហួសល្បឿនកំណត់។

ការធ្វើតេស្តជាតិអាកុល រកឃើញថា កំរិតជាតិអាកុលរបស់ Justin មានកំរិតទាបជាង ០.០២។ ប៉ុន្តែការធ្វើតេស្ត ទឹកនោម បានបង្ហាញថា មានជាតិកញ្ឆា និង ជាតិថ្នាំប្រឆាំង នឹងភាពអន្ទះសារ រសាប់រសល់  Xanax។ Justin ក៏ត្រូវបានចោទប្រកាន់ពីបទតតាំង នឹងការចាប់ខ្លួន បន្ទាប់ពីតិះដៀលដោយពាក្យប្រមាថ ទៅលើមន្រ្តីប៉ូលីស ហើយថែមទាំង បើកបរដោយប្រើបណ្ណ័បើកបរហួសកំណត់។


ក្នុងខែកក្កដា Justin បានដោះស្រាយករណីបទឧក្រិដ្ខមួយផ្សេងទៀត ពីបទគប់ពងមាន់ ដាក់ផ្ទះអ្នកជិតខាងនៅ  Los Angeles។ ក្នុងករណីនោះ Justin ត្រូវបង់ ៨០,០០០ ដុល្លារសហរដ្ឋអាមេរិក សំរាប់ការខូចខាត។ ហើយត្រូវប្រឈមមុខ នឹងលក្ខខណ្ឌ ផ្សេងៗទៀត។

នៅ  Toronto Justin Bieber ត្រូវបានចោទប្រកាន់ពីបទ វាយតប់អ្នកបើកឡាន limousine ម្នាក់កាលពីខែធ្នូ។ មេធាវីរបស់គាត់បាននិយាយថា៖ សំរាប់ករណីនោះ គាត់គ្មានកំហុសទេ។

ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  news



Tags: Justin Bieber