CamNews

ភាពយន្ត 

Iron Man 4 នឹងប្តូរតួចាស់ចេញ?

Iron Man គឺជារឿងមួយដ័អស្ចារ្យ ដែលទទួលប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ តាំងតែ
ពីវគ្គទី ១ ។ យើងបានដឹងហើយថាតួ Iron Man សម្តែងដោយ Robert Downey Jr ទទួលបាន
ការគាំទ្រយ៉ាងខ្លាំងក្លា ដោយសារតែការសំដែង ដ៏ល្អរបស់គាត់ ។ តែកាលពីខែ មេសា កន្លង
ទៅនេះ Robert បាននិយាយថា គាត់ចង់ចាកចេញពី ការសំដែងជាតួ Iron Man ដែលធ្វើឲ្យ
ទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង តែយើងមិនទាន់ដឹងអំពី រឿងពិតយ៉ាងណាឡើយ ។



នៅក្នុងសន្និសិតកាសែត ផ្សព្វផ្សាយរឿងថ្មី " 2 Guns " តារាសំដែង Mark Wahlberg បាន
ប្រាប់ថា គាត់មានចំណាប់អារម្មណ៍ ក្នុងការជំនួសតំណែង ធ្វើជាតួអង្គ Iron Man 4 ។ Mark
បានបង្ហើបថា គាត់ត្រូវបានគេទាក់ទង អោយចូលរួមក្នុងរឿង Iron Man 4 ដែរតែគាត់មិន
ទាន់ដឹងថា ជាតួអ្វីអោយច្បាស់នៅឡើយ ។



បើទោះបីជា Robert បាននិយាយអំពីការចាកចេញក៏ដោយ ក៏ទស្សនិកជន អាចរង់ចាទស្សនា
រឿង The Avengers : Age Of ULTRON ផងដែរព្រោះ Robert និងសំដែងជា​ Iron Man ក្នុង
រឿងនោះ ៕


Tags: movie iron man star hollywood mark wahlberg marvel 2 guns