CamNews

ព័ត៌មានអន្តរជាតិ 

លេចចេញ កំណត់ត្រា កិច្ចសន្ទនាទាំងស្រុង រវាង អ្នកបើកយន្តហោះ ម៉ាឡេស៊ី “គ្មានអ្វីខុសពី ប្រក្រតី”

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេស អូស្រ្តាលី កាលពីថ្ងៃ អង្គារ ម្សិលមិញនេះ បានចេញផ្សាយ នូវកំណត់ត្រា ពេញលេញមួយ ស្តីអំពី កិច្ចពិភាក្សា រួម រវាង បុរសជាអ្នកបើកយន្តហោះ ម៉ាឡេ​ស៊ី MH370 ដែលបានបាត់ខ្លួនដោយអាថ៍កំបាំងនោះ ជាមួយនឹងមន្ត្រីត្រួតពិនិត្យ អាកាសចរណ៍ ដោយនៅក្នុងនោះ​​     បើតាមការអោយដឹង​​ ពីអ្នកជំនាញ អះអាងអោយដឹងថា គ្មានសញ្ញាណអ្វី​សរ បញ្ជាក់អោយឃើញពីភាពមិនប្រក្រតីនោះទេ ។

គួររំឭកថា ជាមួយនឹង កំណត់ត្រា ពេញលេញខាងក្រោមនេះ​ ត្រូវបានរកអោយឃើញថា ទទួល បានការចាប់អារម្មណ៍ជាច្រើន    ពីសំណាក់ មហាជន  មកពីជុំវិញពិភពលោក ខណៈ សារ ចុង ក្រោយបង្អស់ ដែលត្រូវបានគេដឹងឭ   និងបានអង្រួនចិត្ត អោយក្តុកក្តួលនោះគឺ “រាត្រីសួស្តី រាល់ អ្នកធ្វើដំណើរ លើយន្តហោះ ម៉ាឡេស៊ី ៣៧០” ៕

អាន - សារចុងក្រោយ រំជួលចិត្ត ពីយន្តហោះ ម៉ាឡេស៊ី ៖ “រាត្រីសួស្តី រាល់អ្នកធ្វើដំណើរ លើ យន្តហោះ ម៉ាឡេស៊ី ៣៧០”

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន

 

 


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States