Lee Lai Chun (李丽珍 - Loletta Lee) បានចាប់ផ្ដើមអាជីពជាអ្នកសិល្បៈដោយចៃដន់បំផុត
ខណៈដែលសម្រស់លេចធ្លោរបស់នាងត្រូវបានអ្នកដឹកនាំរឿងម្នាក់ចាប់អារម្មណ៍។
បន្ទាប់ពីត្រូវបានអ្នកដឹកនាំរឿងម្នាក់ នាំចូលវិស័យសិល្បៈ Lee Lai Chun ហាក់បីដូចបាន
ចាប់យកចំជំនាញរបស់ខ្លួន។ ដោយការប៉ិនប្រសប់សំដែងក្នុងឈុតឆាកក្ដៅសាច់ ការដោះ
សម្លៀកបំពាក់ប្រកបដោយភាពច្នៃប្រឌិតពេលកំពុងសំដែង Lee Lai Chun បានក្លាយជា
ឈ្មោះមួយដែលត្រូវបានគេស្គាល់កាន់តែច្រើន ជាពិសេស ក្រោយពីសំដែងក្នុងរឿង "Crazy
Love" និង "Love Wizard"។
មកទល់នឹងពេលនេះ អ្នកគាំទ្ររបស់ Lee Lai Chun នៅតែសរសើរចំពោះរាងកាយដ៏ក្ដៅ
គគុក និងទន់ភ្លន់របស់នាង។ បន្ទាប់ពីបានរៀងការ និងមានកូន Lee Lai Chun ក៏បានបន្ដ
ចូលរួមសំដែងក្នុងខ្សែភាពយន្ដជាច្រើនប្រភេទ និងធ្លាប់បានទទួលកិត្តិយសនៅ Golden
Horse Film Festival ផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS