CamNews

ព័ត៌មានជាតិ 

រួបរាងដ៏មិនគួរឲ្យជឿរបស់ Ducati ពិតជាសង្ហា ទំនើប និង ទាន់សម័យបំផុត សម្រាប់ឆ្នាំ ២០១៥

យានយន្ដ៖ របកគំហើញថ្មីមកដល់ទៀតហើយ ក្រុមហ៊ុនផលិត​ម៉ូតូ Ducati ទទួលបានការកោតសរសើរ​ច្រើន លើទម្រង់រូបរាងនៃការឆ្នៃម៉ូត​ម៉ូតូប្លែកៗគួរជាទីទាក់ទាញ និង ពេញនិយម ជាពិសេស ម៉ូដែលថ្មី​​ដែលនឹងរៀបចូលខ្លួនមកអង្រួនដួងចិត្ដរបស់អ្នកនៅពេលនេះ នោះគឺ Ducati Multistrada 1200 ស៊េរី ២០១៥។ 

ឆ្លើយតបទៅនឹងតម្រូវការពេញនិយម យ៉ាងច្រើនកុះករ ពីសំណាក់អ្នកប្រើប្រាស់ ក្រុមហ៊ុនបានកាន់​តែបន្ថែមនូវសន្ទុះនៃការផលិត​ និង រចនាម៉ូតឲ្យកាន់តែលឿន ដើម្បីឲ្យកាន់តែមានការពេញនិយម និង ជឿងជាក់លើស្នាដៃរបស់ខ្លួន ។ ហើយម្យ៉ាងវិញទៀត ដោយ​សារតែមានដៃគូរទីផ្សារប្រកួតប្រជែងកាន់តែច្រើនឡើង​​ផងទៀតនោះ  Ducati ក៏បានត្រៀមខ្លួនបន្ថែមជាមួយនូវ ម៉ូដែលថ្មី​ស៊េរីទាន់សម័យ គឺDucati Multistrada 1200 នេះឯង។

លក្ខណៈខាងក្រៅគ្រាន់តែលោកអ្នកក្រលេកតែមួយភ្លែត នោះអ្នកនិងមានការចាប់អារម្មណ៍ ហើយ​ប្លែក ស្រមើលស្រមៃក្នុងចិត្ដដោយស្មានមិនដល់ ថា សមត្ថភាពនៃការរចនាម៉ូតរបស់ក្រុមហ៊ុន អាច​លាតត្រដាងនូវរូបរាងបែបនេះ ទាលតែសោះ ។ មិនត្រឹមតែរួបរាងប៉ុណ្ណោះទេដែលទាក់ទាញនោះ នៅ មានលក្ខណៈសម្បត្ដិខាងក្នុងទៀត ដែល ក្រុមហ៊ុនបានបំពាក់មកជាមួយ នោះគឺការប្រើប្រាស់​កម្លាំងម៉ាស៊ីដល់ទៅ ១១៩៨ សេសេ ត្រូវខ្នាតរង្វាស់កម្លាំង​ ១៦០ សេះ រត់លើដំណាក់កាលម៉ាស៊ីន​ ៦ លេខ ដែលអាចប្រើល្បឿនដល់ទៅ ២២០ គ.ម / ម៉ោង។ ចំពោះតម្លៃវិញ គឺ ១៣០០០ ដុល្លារ ។ ពិតជា​អស្ចារ្យ ដោយស្មានមិនដល់ឡើយជាមួយ ស្នាដៃថ្មីមួយនេះ​ ។ តើទស្សនារួបភាពខាងក្រោម​៖ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: Vehicle Ducati Multistrada 1200 2015