CamNews

ប្លែកៗ 

ភ្លើងស្តុបពណ៌បៃតង មានរយះពេលតែ ១វីនាទីគត់ ឆ្លងផ្លូវទាន់ ឬមិនទាន់ អត់ដឹងទេ (មានវីដេអូ)

អារម្មណ៍ដែលរង់ចាំឆ្លងផ្លូវ ពេលភ្លើងចរាចរណ៍ កំពុងស្ថិតនៅពណ៌ក្រហម រាប់សិបវីនាទី ហើយ
ត្រូវប្រញាប់ប្រញាល់ ជិះចេញទៅពេលភ្លើងពណ៌បៃតង ដែលមានរយះពេលខ្លីពេក បានធ្វើឲ្យអ្នក
ដំណើរជាច្រើននាក់ ដែលធ្វើដំណើរលើដងផ្លូវ មានការធុញទ្រាន់ទៅហើយ។ ប៉ុន្តែនៅឯប្រទេស
ចិន ឯណោះវិញ បង្គោលដាក់ភ្លើងចរាចរណ៍ ដែលមានតែមួយគ្មានពីរ មានទីតាំងនៅក្នុងទីក្រុង
Dongguan បានធ្វើឲ្យអ្នកដំណើរ កាន់តែឈឺក្បាលខ្លាំងថែមទៀត ជាពិសេសសំរាប់អ្នកដែលទើប
តែឆ្លងកាត់ភ្លើងស្តុបនោះ ជាលើកដំបូង។


បង្គោលភ្លើងចរាចរណ៍មួយ មានភ្លើងពណ៌ក្រហម មានរយះពេលដល់ទៅ ៧១ វិនាទី ប៉ុន្តែភ្លើង
ពណ៌បៃតង ដែលអនុញ្ញាតឲ្យយានយន្ត បន្តដំណើរទៅមុខទៀត មានរយះពេលតែ ១ វីនាទីគត់។
ឆ្លងមិនទាន់ អាចនឹងត្រូវរងផាកពិន័យ ឬក៏អាចត្រូវយានយន្ត ដែលបើកបរកាត់ត្រង់ពីមុខ បើកបុក។
បង្គោលភ្លើងចរាចរណ៍នេះ ត្រូវបានដាក់នៅផ្លូវមួយ ស្ថិតក្នុងទីក្រុង Dongguan ខេត្ត Guangdong
ប្រទេសចិន។
ដំបូងឡើយ មនុស្សជាច្រើន ស្មានតែភ្លើងស្តុបនោះខូច (Error)។ ប៉ុន្តែការពិត នេះគឺជាវិធី ដើម្បី
កាត់បន្ថយការកកស្ទះចរាចរ ជាពិសេសនៅក្នុងទីក្រុង Dongguan តែម្តង។ នៅទីក្រុង Shenzhen
ក៏មានបង្គោលភ្លើងស្តុបចរាចរណ៍ មានភ្លើងបៃតង រយះពេលខ្លីមួយទៀតដែរគឺ មានរយះពេល
៥វីនាទី៕
តាមដានព័ត៌មានប្លែកៗជុំវិញពិភពលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ!
ដោយ៖ សិលា
ប្រភព៖ kenh14

Tags: Green light traffic light time 1 second unbelievable strange រឿងប្លែកៗ