CamNews

តារា 

មិនត្រឹមតែស្អាតតែមុខមាត់ទេ!! នាង Davika ថែមទាំងហ៊ានធ្វើរឿងនេះ ដើម្បីអ្នកកើតជម្ងឺមហារីកទៀត

ថៃ ៖ ជាធម្មតានាង Mai Davika មានសក់វែងនិងស្រស់ស្អាតណាស់ ប៉ុន្តែតារាស្រីរូបនេះមិនដែលផ្លាស់ប្តូរស្ទាយសក់របស់នាងនោះទេ ។ ហើយកាលពីម្សិលមិញនេះ នាងបានបង្ហោះរូបថតមួយសន្លឹក និងវីដេអូដែលបង្ហាញថា ខ្លួនបានកាត់សក់ហើយ ។ 

គោលបំណងនៃការកាត់សក់នេះបានឲ្យដឹងថា នាងនឹងបរិច្ចាកសក់ដែលបានកាត់យកទៅអោយអ្នកដែលមានជម្ងឺមហារីកពាក់ ស្របពេលដែលពួកគេជ្រុះសក់ស្ទើរសល់តែលលា ក្បាល ។ 

នៅក្នុងវីដេអូនោះ តារាថៃវ័យ ២៥ ឆ្នាំរូបនេះបានភ្ជាប់មកជាមួយនិងចំណងជើងថា "ខ្ញុំចង់កាត់សក់នេះយូរណាស់មកហើយ ថ្ងៃនេះខ្ញុំអាចធ្វើវាបានហើយ ខ្ញុំពិតជាសប្បាយរីករាយមែនទែន" ។

ទទ្ទឹមនឹងនេះផងដែរ តួស្រីក្នុងរឿង "Pee Mak" ត្រូវបានអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ថា មិនត្រឹមតែមានមុខមាត់ស្អាតទេ សូម្បីតែចិត្តក៏ល្អដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Davika Ter Chantavith