CamNews

ប្លែកៗ 

ស្រាបៀរដំបូងសំរាប់សត្វសុនខ

ក្រុមហ៊ុន Bowser របស់អាមេរិកទើបតែបានផលិតនូវស្រាបៀរមួយប្រភេទគ្មានផ្ទុកសារធាតុ
អាល់កុលដំបូងសំរាប់តែសត្វសុនខ ហើយស្រាបៀរនេះមានតំលៃ ២០ដុល្លាក្នុងមួយកេស
ដែលមាន ៦ដប ។

ជំនួសដោយសារធាតុអាល់កុល ស្រាបៀរប្រភេទថ្មីនេះត្រូវបានផលិតឡើងពីល្បាយស្រូវ
សាឡីលាយជាមួយទឹកស្ងោរមាន់ រឺក៏សាច់គោ ។ ស្រាបៀរចែកចេញជាពីរប្រភេទគឺប្រភេទ
Brown Ale សំរាប់សត្វសុនខដែលចូលចិត្តសាច់គោ និង Brew Cock-a-Doodle សំរាប់សុនខ
ដែលចូលចិត្តសាច់មាន់ ។

អ្នកតំណាងរបស់ក្រុមហ៊ុន Bowser លោកស្រី Jenny Brown និយាយថា "មនុស្សយើងជា
ធម្មតាតែងតែចូលចិត្តធ្វើការចែករំលែកនូវភាពសសប្បាយរីករាយរបស់ខ្លួនជាមួយសត្វជា
ទីស្រលាញ់របស់ខ្លួន ហើយសត្វទាំងនោះអាចនឹងចូលរួមពេលអាហារជាមួយយើង បង្កើត
នូវបរិយាកាសសុភមង្គលជាមួយយើង និងកិច្ចការជាច្រើនផ្សេងៗទៀត ។ ហេតុដូច្នេះស្រា
បៀរប្រភេទនេះត្រូវបានបង្កើតឡើងដើម្បីដើរតួនាទីដូចជាវិធីសាស្រ្តមួយដើម្បីបង្កើនកំរិត
នៃភាពស្និទ្ធស្នាលរវាងមនុស្សនិងសត្វដែលជាទីស្រលាញ់របស់ពួកគេ" លោកស្រី Brown
អោយដឹងបន្ថែមថា " សា្របៀរនេះមានផលល្អដល់សុខភាពរបស់សត្វសុនខយ៉ាងខ្លាំង វា
មានផ្ទុកនូវសារធាតុប្រូតេអ៊ីន វីតាមីនបេ និងសារធាតុ glucozamin ជាច្រើន" ។

សា្របៀរនេះអាចជួយអោយសត្វសុនខមានពេលអាហារមួយដ៏ឆ្ងាញ់ផងដែរដោយគ្រាន់តែ
ចាក់វាចូលបន្តិចទៅលើអាហាររបស់វានោះ ហើយវាក៏អាចធ្វើអោយសុនខអាចជៀសផុត
បានពីស្ថានភាពខ្វះជាតិទឹកផងដែរនៅក្នុងដំណាក់កាលនៃរដូវក្តៅឈានមកដល់ ៕

ប្រភព៖ World Records
ដោយ៖ រដ្ឋា

Tags: strangebeerbrew cock-a-doodlebrown alebowserjenny brown