CamNews

កំសាន្ត 

នូណា ចេញ​ពី​ផលិតកម្ម ស៊ីស្តា ចូល " Diamond Music "

ភ្នំពេញ៖ អតីតតារាចម្រៀង របស់ផលិតកម្មស៊ីស្តា កញ្ញា នូណា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះនាងរកបានទ្រនំថ្មី ពោលគឺបានក្លាយជាតារាចម្រៀងពេញសិទ្ធិ នៅក្នុងផលិតកម្ម Diamond Music បន្ទាប់ពីនាងបានចុះ កិច្ចសន្យា រយៈពេល៣ ឆ្នាំជាមួយ តំណាងក្រុមហ៊ុន កាលពីថ្មីៗកន្លងទៅនេះ។

ថ្លែងប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ នេះ តារាចម្រៀងចំណូលថ្មី របស់ Diamond Music កញ្ញា នូណា បានប្រាប់ឲ្យដឹងថា បើគិតរហូតមកដល់ពេលនេះ នាងចូលប្រឡូកក្នុង អាជីពជាតារាចម្រៀង ទើបបានរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ។ កាលពីដំបូងឡើយ នាង ជាតារាចម្រៀងនៅក្នុងផលិតកម្មស៊ីស្តា ប៉ុន្តែក្រោយមកនាង ក៏បានសម្រេចចិត្តដើរចេញ ពីផលិតកម្មមួយនេះ ។ ខណៈផលិតម្ម Diamond Music បានទាក់ទងហៅ ឲ្យនាងចូលច្រៀង ដោយចុះកិច្ចសន្យារយៈពេល៣ឆ្នាំ។

តារាចម្រៀងស្រីវ័យក្មេង កំពុងរះពន្លឺក្នុងវិថីសិល្បៈ កញ្ញា នូណា បានបន្តថា "ខ្ញុំចូលផលិតកម្មថ្មី នេះបាន ៣ខែ មកហើយក្នុងនោះ មានបទចម្រៀងថ្មី ចំនួនពីរបទ ចេញលក់លើទីផ្សាររួចហើយ។ ចម្រៀងពីរបទ ក្នុង CD វ៉ុល១៣នេះខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រ និងអាចឆក់ទាញបាន ប្រជាប្រិយភាពបន្ថែម ពីសំណាក់ទស្សនិកជន អ្នកគាំទ្រ បានច្រើន"។

តារាចម្រៀង កំពុងតែរះពន្លឺថ្មី នៅលើវិថីសិល្បៈ កញ្ញា នូណា បន្ទាប់ពីឈានជើងចូល ប្រឡូកនៅក្នុងអាជីពសិល្បៈអស់រយៈពេលជាង១ ឆ្នាំកន្លងមកនេះ ឃើញថានាងកំពុងតែវិវឌ្ឍខ្លួន ឲ្យក្លាយទៅជាតារាចម្រៀង មានឈ្មោះបោះសំឡេង ល្បីដូចតារាប្រុស-ស្រីផ្សេងទៀត។ កញ្ញា នូ ណា មានឈ្មោះពិតថា ប៉ុក ធានិត ចូលឆ្នាំថ្មីនេះនាងទើប មានអាយុ២០ ឆ្នាំប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news