CamNews

ព័ត៌មានជាតិ 

រាជរដ្ឋាភិបាល ណែនាំឲ្យ គ្រប់ភាគីពាក់ព័ន្ធ ត្រូវប្រុងប្រយ័ត្ន ខ្ពស់បំផុត ចំពោះគ្រោះទឹកជំនន់

-ទឹកជំនន់ទន្លេ មេគង្គនៅភ្នំពេញ ជិតដល់កម្រិត ប្រកាសអាសន្ន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ និងណែនាំឲ្យ គ្រប់
ភាគី ពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុក ដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវមានវិធានការត្រៀមទុក
ជាមុនចំពោះ គ្រោះទឹកជំនន់ ។

យោងតាម សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ស្តីពីការត្រៀមវិធានការទុកជាមុន ដើម្បីបញ្ចៀស និង
កាត់ បន្ថយគ្រោះមហន្តរាយ ដែលបណ្តាលមកពីគ្រោះទឹកជំនន់ ដែលបានចេញផ្សាយនៅថ្ងៃទី២៧
ខែកញ្ញា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី រាជធានី ខេត្ត ក្នុងក្រប
ខ័ណ្ឌទូទាំង ប្រទេស ពិសេសអាជ្ញាធរខេត្តកណ្តាល ព្រៃវែង កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី
មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ត្រូវបង្កើនការយក
ចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ បំផុត និងត្រូវមានវិធានការត្រៀមទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប
មធ្យោបាយសរុប ដើម្បីជម្លៀស ប្រជាពលរដ្ឋទៅកាន់ទីទួល មានសុវត្ថិភាព កាត់បន្ថយឲ្យបានជាអតិ
បរមា នូវការប៉ះពាល់ដល់អាយុជីវិត គ្រោះថ្នាក់ និងការខូចខាតផ្សេងៗ ដែលអាចកើតមានឡើងជាយ
ថាហេតុ ។

យោងតាមការតាមដានសង្កេត និងព្យាករណ៍លស្ថានភាពអាកាសធាតុបានបង្ហាញថា ឥទ្ធិពលរបស់
ប្រព័ន្ធ សម្ពាធ ទាប និងព្យុះទី២១ ឈ្មោះ វូទីព (WUTIP)បាននឹងកំពុង ព្រមទាំងបន្តបង្កឲ្យមានភ្លៀង
ធ្លាក់យ៉ាង ជោកជាំ នៅក្នុងអាងទន្លេមេគង្គ និងនៅកម្ពុជា ។

ការភ្លៀងធ្លាក់នៅក្នុងអាងទន្លេមេគង្គ នឹងបង្កឲ្យទឹកជំនន់ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជន់
ឡើង ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន និងកម្រិតដែលត្រូវលិចលង់ ។

ស្ថានភាពជំនន់ ទន្លេមេគង្គ នៅរាជធានីភ្នំពេញ បានឡើងខ្ពស់ជិត ស្ថិតនៅក្នុងដំណាក់កាល ប្រកាស
អាសន្ន ដោយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣នេះ ទឹកមានកម្ពស់ ៩,៩៨ម៉ែត្រ ដែលកម្រិត ប្រកាស
អាសន្ន របស់វាស្ថិតនៅ១០,៥០ម៉ែត្រ ។

លោក កែវ វី នាយកខុទ្ទកាល័យ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ មជ្ឈម
ណ្ឌល ព័ត៌មានដើមអម្ពិលថា កម្ពស់ទឹកជំនន់នៅតាម បណ្តាខេត្ត-រាជធានីមួយចំនួន មានការកើន
ឡើងជាធម្មតា ប៉ុន្តែ នៅភ្នំពេញទឹកឡើងជិតដល់ កម្រិតប្រកាសអាសន្នផងដែរ ។

លោកបានបញ្ជាក់ថា “នៅភ្នំពេញយើងវានៅសល់តែប្រហែលជាកន្លះម៉ែត្រទៀតទេ នឹងដល់កម្រិត
ប្រកាស អាសន្នហើយ” ។

លោកបន្តទៀតថា ដោយឡែកនៅខេត្តស្ទឹងត្រែងកម្ពស់ទឹកជំនន់ បានស្រកចុះបន្តិចហើយ ប៉ុន្តែ
ខេត្ត កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងកោះខែល គឺវាស្ថិតនៅក្នុងកម្រិតប្រកាសអាសន្នដដែល ។

ចំណែកឯខេត្តកំពង់ចាមវិញ ត្រូវបានលោក ថុត ថាត អភិបាលក្រុង កំពង់ចាម បានឲ្យដឹងថា កម្ពស់
ទឹក ជំនន់ខេត្តកំពង់ចាម បានឡើងដល់ កម្រិត១៥,៩១ម៉ែត្រហើយ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ដែល
អាជ្ញាធរ ក្រុងកំពង់ចាម រួមជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្ត កំពុងជួយច្រកខ្សាច់
ដាក់បាវទប់ ទឹកជំនន់កុំឲ្យហូរចូល ក្រុងកំពង់ចាម ។

ដោយឡែកក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី២៦ ខែ
កញ្ញា ឆ្នាំ២០១៣ ដោយបានបង្ហាញថា នៅថ្ងៃទី២៦ ខែកញ្ញា មានប្រព័ន្ធសម្ពាធទាបថ្មីមួយបានកើត
មានឡើង នឹងកំពុងអូសកាត់ ពីលើប្រទេសឡាវ ភាគខាងត្បូង ហើយនៅថ្ងៃទី២៧ ខែកញ្ញា នេះដែរ
ប្រព័ន្ធសម្ពាធ ទាបនេះ នឹងរំកិលមកអូសកាត់លើភាពខាងជើង នៃប្រទេសកម្ពុជា ។

សេចក្តីជូនដំណឹងបន្តថា ទន្ទឹងនឹងឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបនេះ នៅក្នុងសមុទ្រចិនខាងត្បូង
នារាត្រី ថ្ងៃទី២៧ ខែកញ្ញា ក៏នឹងអាចកើតមានឡើងនូវព្យុះមួយបន្ថែមទៀត ។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកបានបន្ថែមទៀតថា ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី១
ខែ តុលា ឆ្នាំ២០១៣នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី
មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះសីហនុ និងខេត្តកោះ
កុង ។

សូមបញ្ជាក់ថា ចាប់តាំងពីមាន គ្រោះធម្មជាតិទឹកជំនន់ បានកើតមានឡើង ដោយរាប់ចាប់ពីខែសីហា
រហូតដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣នេះ មានមនុស្សស្លាប់ចំនួន ២០នាក់ ហើយនៅតាមបណ្តា
ខេត្ត មួយចំនួន ។ ខេត្តដែលមានមនុស្សស្លាប់ច្រើនជាងគេ គឺ ខេត្តកំពង់ចាម ១៤នាក់, ឧត្តរមានជ័យ
២នាក់, ក្រចេះ ២នាក់, ស្ទឹងត្រែង១នាក់ និងខេត្តរតនគិរី ១នាក់ ៕

អាន៖ មិនទាន់បានមួយសប្តាហ៍ស្រួលបួលផង iPhone 5S Gold ស្រកថ្លៃជិត ៥០០ ដុល្លារ
អាន៖ Justin Bieber ត្រូវពិធីករដោះខ្សែក្រវ៉ាត់វាយ នៅក្នុងកម្មវិធីផ្ទាល់តែម្តង (មានវីដេអូ)

អាន៖ Selena Gomez ឡើងឆាកអត់ស្លៀកខោក្នុង ធ្វើឲ្យអ្នកគាំទ្រចងចាំមិនភ្លេច
អាន៖ Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់​ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបាន
បង្ហោះរួច បានហើយ (Edit Status)

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ