សត្វស្វាក្បាលឆ្កែ មានឈ្មោះថា Mickey បានក្លាយទៅជាស្វាដ៏ល្បីមួយក្បាលនៅលើអ៊ីនធឺណេត
យ៉ាងឆាប់រហ័ស បន្ទាប់ពីបានស្ទាបសុដន់ អ្នកសារព័ត៌មានស្រី ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ Sabrina
Rodriguez របស់ប៉ុស្តិ៍ទូរទស្សន៍ Fox 40 ពីមុខកាមេរ៉ាតែម្តង។
ក្នុងពេលដែលអ្នកសារព័ត៌មាន Sabrina Rodriguez កំពុងតែធ្វើសេចក្តីរាយការណ៍ព័ត៌មាន ស្តីពី
ប្រភេទ "ស្វាក្បាលឆ្កែ" នៅក្នុងកម្មវិធី Festival Nho Lodi ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១២
ដល់ ១៥ ខែកញ្ញា ទើបតែកន្លងទៅនេះ នៅសហរដ្ឋអាមេរិច ស្រាប់តែលេចចេញ ស្វាកំហូច រពិស
ដៃមួយក្បាលឈ្មោះ Mickey បានឆ្លៀតឱកាសមកស្ទាបសុដន់ អ្នកសារព័ត៌មាន ដ៏ស្រស់ស្អាតម្នាក់
នេះតែម្តង។
នៅចំពោះមុខ សកម្មភាពដ៏កំហូចរបស់ ស្វាមួយក្បាលនេះ Sabrina Rodriguez បានបង្ហាញពីភាព
មិនភ្ញាក់ផ្អើល (នឹងនរ) និងបានខំប្រឹងអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យដៃដ៏កំហូចរបស់ ស្វា Mickey
របូតចេញពី កូនភ្នំ របស់នាង។ ជាក់ស្តែង អាស្វាកំហូចនេះ នៅតែបន្តសកម្មភាពស្ទាប សុដន់របស់
នាង ដែលមើលទៅវាហាក់ដូចជាចូលចិត្តណាស់ រហូតដល់ពេល Sabrina Rodriguez បានធ្វើការ
បញ្ចប់សេចក្តីរាយការណ៍របស់ខ្លួន តាមកញ្ចក់ទូរសទស្សន៍ ៕
ដោយ៖ សិលា
ប្រភព៖ zng