Kelly Clarkson តារាចំរៀងជើងចាស់ដ៏ល្បី ម្ចាស់បទ " Because of You " និង " Stronger "
បានប្រកាសថានាង បានរៀបការជាផ្លូវការហើយ ភ្ជាប់ជាមួយនិងរូបថតរៀបការរបស់នាង
ដ៏ស្អាត ។
កូនកំលោះរបស់ Kelly Clarkson គឺជាអ្នកចាត់ការ ដ៏មានទេពកោសល្យរបស់នាង ផ្ទាល់តែ
ម្តងគឺលោក Brandon Blackstock ។ Brandon Blackstock គឺជាបុរសដែលធ្លាប់រៀបការរួច
មកហើយ ដែលសព្វថ្ងៃគាត់មានកូន ២ នាក់ ។ Brandon បានសុំ Kelly រៀបការជាមួយនិង
ចិញ្ចៀនពេជ្រដ៏ធំ ដែលមានពេជ្រពណ៌លឿងធំនៅចំកណ្តាល និងមានពេជ្រស រាយជុំវិញ ។
ពិធីរៀបអាពាហ៍ពិពាហ៍របស់នាង បានធ្វើនៅឯ កសិដ្ឋាន Blackberry មួយនៅរដ្ឋ Tennessee
សហរដ្ឋអាមេរិច ។
Kelly នឹងរើមករស់នៅជាមួយស្វាមី និងកូន ២ នាក់ទៀតនៅផ្ទះវីឡាមួយ ដែលមានបន្ទប់គេង
៧ នៅរដ្ឋ Tennessee សហរដ្ឋអាមេរិច ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ mirror