CamNews

តារា 

សុគន្ធ​ នីសា ​ធ្លាប់​មាន​ប្រវត្តិ​ចោទ​ថា ​លួច​ទាក់ទង​ប្ដី​គេ

ភ្នំពេញ៖  ថ្មីៗនេះរំដួលក្រចេះ សុគន្ធ នីសា ត្រូវបានប្រភពមួយ ទម្លាយថា ធ្លាប់ជាក្មេងលក់
បុកល្ហុង នៅខេត្តក្រចេះ តែព័ត៌មាននេះ មិនទាន់មានការ បកស្រាយពីនាង នៅឡើយទេ ។
ជាការពិតបន្ទាប់ពី ចែកចានចែកឆ្នាំង ជាមួយកវីអភ័ព្វស្នេហ៍ សុខ ជំនោរ រួចមក នាងក៏អស់
ទំនាក់ទំនង ជាមួយសារព័ត៌មាន ព្រោះកាលពីនៅផ្អែមល្ហែម ជាមួយមួយគ្នា លោក សុខ ជំនោរ
បានដើរតួនាទី ជាអ្នកនាំពាក្យ ឲ្យ នីសា គ្រប់ពេលវេលា។ តែពេលនេះគ្មានអ្នកនាំពាក្យទេ ដូច
នេះចង់ឲ្យនាង បកស្រាយរឿងអ្វីមួយ មិនមែនងាយស្រួលឡើយ ស្របពេល សុគន្ធ នីសា កំពុង
មានព័ត៌មានស្នេហា ដ៏ក្ដៅគគុកទៀតផងនោះ ដូចនេះរឹតតែពិបាកទ្វេដង ។

ប្រភពកៀកកិតនឹង សុគន្ធ នីសា បាននិយាយប្រាប់ LookingTODAY ថា គួរឲ្យចង់សើចណាស់..
ព្រោះ សុគន្ធ នីសា អ្នកណាក៏ដឹងថា នាងធ្លាប់ជាក្មេងលក់បុកល្ហុង ព្រោះនាងធ្លាប់និយាយជា
ហូរហែ តាមកម្មវិធីសម្ភាសន៍ ក្នុងកញ្ចក់ទូរទស្សន៍នានា ។ បើចង់សរសេរគួរតែសរសេរ ឲ្យ
បានលំអិតជាងនេះបន្តិច ។ គេនៅចាំបានថា បន្ទាប់ពីឪពុកចែកឋានទៅ សុគន្ធ នីសា បានទៅ
ធ្វើជាអ្នកផ្ដល់ព័ត៌មាន នៅសាលាអង់គ្លេសមួយ នៅខេត្តស្ទឹងត្រែង ដោយចិត្តស្រឡាញ់សិល្បៈ
នាងក៏ឈប់ពីសាលានោះ រួចក៏ចូលច្រៀង នៅភោជនីយដ្ឋានមួយ។

តែពេលនោះ ភ័ព្វសំណាងរបស់ សុគន្ធ នីសា បែរត្រូវបានទទួលការមើលងាយ ពីសំណាក់ស្ដ្រី
ជាភរិយាម្ចាស់ហាង ដោយបានចោទនាងទាំងខុសទំនងថា បានលួចទាក់ទងជាមួយនឹងស្វាមី
គាត់ ។ តាមពិត សុគន្ធ នីសា ជាមនុស្សស្អាតស្អំ មិនបានប្រព្រឹត្តអំពើថោកទាបបែបនោះទេ ដូច
នេះនាង ក៏មិនអាចទ្រាំបាន ក៏ចាកចេញពីស្ទឹងត្រែងមកភ្នំពេញ ដោយមានលោក ខាំ ភូរិ ជាអ្នក
ជ្រោងចូលសិល្បៈ។

ក្រោយមក សុគន្ធ នីសា ក៏ស្គាល់លោក សុខ ជំនោរ ជាអ្នកនិពន្ធ និងដឹកនាំសម្ដែង ក៏បង្កើតជា
ចំណងស្នេហ៍ដ៏កម្សត់កម្រជាច្រើនឆ្នាំ តែចុងក្រោយសល់ពាក្យមួយ នាងបោះឲ្យលោក សុខ
ជំនោរ ថា “និស្ស័យស្នេហ៍ទឹកនឹងប្រេង” ។ ទោះជាយ៉ាងណា សុគន្ធ និសា នៅតែចាត់ទុកជា
នារីម្នាក់ ដែលរឹងមាំខ្លាំង ព្រោះនាងហាក់ឆ្លងកាត់ព្យុះភ្លៀងជាច្រើន តែនាងនៅតែរឹងមាំ មិនចុះ
ចាញ់ងាយៗឡើយ ។ បច្ចុប្បន្ន សុគន្ធ នីសា ក្លាយជាថៅកែហាងបីកន្លែង និងមានផ្ទះទំនើបមួយ
រស់នៅយ៉ាងសុខស្រួល ។ ចំណែករឿងរ៉ាវស្នេហា វិញហាក់គ្មានស្រមោលទេ ទោះជានាងមាន
វ័យ៣២ឆ្នាំទៅហើយក្ដី ៕

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sokun nisa