នៅក្នុងរដូវខ្យល់ខ្លាំងបែបនេះ រាងកាយរបស់អ្នកប្រាកដជាត្រូវបាត់បង់ជាតិទឹក
ច្រើន ហើយការបាត់បង់នេះនឹងធ្វើឱ្យជាតិរំអិលក្នុងប្រព័ន្ធរំលាយអាហារត្រូវខ្វះ
ខាត ដូច្នេះវាក៏ជាមូលហេតុដែលនាំឱ្យពិបាកក្នុងការបតជើងធំ។
ខាងក្រោមនេះគឺជាការណែនាំមួយចំនួនដែលមានប្រយោជន៍ដើម្បីទប់ទល់នឹងបញ្ហា
កើតឡើងចំពោះប្រព័ន្ធរំលាយអាហារក្នុងរដួវខ្យល់ និងធាតុអាកាសស្ងួត ៖
ថែរក្សាប្រព័ន្ធដង្ហើម
ធាតុអាកាសត្រជាក់ ស្ងួត មានខ្យល់ខ្លាំង នឹងធ្វើឱ្យយើងមានអារម្មណ៍ថាស្ងួតត្រង់ច្រមុះ
មាត់ និងបំពុងក តាមតយៈនេះវានឹងប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធដង្ហើម។ យោង
តាមពេទ្យបុរាណ សួតមានទំនាក់ទំនងផ្ទាល់ជាមួយពោះវៀនធំ បែបនេះនឹងបង្កឱ្យកើត
អាការៈទល់លាមក។
ដំណោះស្រាយ ៖ ចូររក្សាភាពកក់ក្ដៅដល់សួត ដោយការបរិភោគអាហារដូចជា ប៉េងប៉ោះ
ខ្ទឹមស ប៉ោង ត្រី និងអាហារដែលមានផ្ទុកវីតាមីន A, E ជាដើម។
ញ៉ាំទឹក និងបន្លែផ្លែឈើឱ្យបានច្រើន
ដើម្បីទប់ទល់ទៅនឹងការខ្វះជាតិទឹកក្នុងរាងកាយនៅពេលធាតុអាកាសស្ងួត នោះគឺផឹក
ទឹកឱ្យបានច្រើន។ ជាមធ្យមក្នុងមួយថ្ងៃ ជាតិទឹកនឹងត្រូវហួតចេញពីរាងកាយយ៉ាងតិចគឺ
៦០០ml និងហួតតាមរយៈការដកដង្ហើម ៣០០ml។ ដូច្នេះ ការទទួលទានទឹកឱ្យបានគ្រប់
គ្រាន់ជារៀងរាល់ថ្ងៃនឹងប្រសើរបំផុតដើម្បីជួយឱ្យប្រព័ន្ធដង្ហើម និងប្រព័ន្ធរំលាយអាហារ
ដំណើរការបានល្អ។
ក្រៅពីទឹក ចូរញ៉ាំបន្លែ និងផ្លែឈើឱ្យបានរាល់ថ្ងៃ។ បន្លែបៃតងមានផ្ទុកជាតិសរសៃ និងទឹក
ដូច្នេះវាមានប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ។ ចេក ប៉ោម ស្រកានាគ ដំឡូងជ្វា
ជាដើមគឺជាអាហារល្អដែលអាចជួយព្យាបាលអាការៈទល់លាមក ព្រោះថាវាមានផ្ទុកជាតិ
សរសៃច្រើន ព្រមទាំងមានជាតិ enzyme ដែលជួយដល់ប្រព័ន្ធរំលាយអាហារ។
បតជើងធំឱ្យទៀងពេល
ចូរព្យាយាមធ្វើឱ្យមានទម្លាប់បតជើងឱ្យបានទៀងពេលទើបជាការប្រសើរ។ ប្រការនេះនឹង
បង្កើតបានជាទម្លាប់មួយសម្រាប់ខួរក្បាល និងបង្កើតលំនឹងសម្រាប់ដំណើរការរបស់ក្រពះ
ពោះវៀន។
នៅពេលឈឺបតជើងធំ អ្នកមិនត្រូវទ្រាំនោះទេ ព្រោះវានឹងបង្កើនសម្ពាធទៅលើពោះវៀន
ធំ ហើយយូរៗទៅនឹងធ្វើឱ្យបាត់បង់អារម្មណ៍ឈឺបតជើងក៏ដូចជាកម្រិតទទួលដឹងរបស់
ប្រព័ន្ធខួរក្បាលក្នុងការឈឺបតជើង។
កាកសំណល់ដែលត្រូវបានផ្ទុកយូរថ្ងៃ វានឹងក្លាយទៅជាស្ងួតរឹង ធ្វើឱ្យការបតជើងមានការ
លំបាក។
បន្ធូរអារម្មណ៍តានតឹង
ការទល់លាមកគឺមានទំនាក់ទំនងជាមួយនឹងស្ថានភាពនៃអារម្មណ៍របស់រាងកាយ។ ការ
ព្រួយបារម្ភ និងទប់អារម្មណ៍ក្នុងរយៈពេលយូរថ្ងៃនឹងប៉ះពាល់ដល់ដំណើរការរបស់ឈាម
តាមរយៈនេះវានឹងបណ្ដាលឱ្យមុខងារនានាក្នុងរាងកាយទទួលរងផលប៉ះពាល់ ក្នុងនោះ
មានប្រព័ន្ធរំលាយអាហារ និងការបញ្ចេញជាតិរំអិល ដូច្នេះក្រពះ ពោះវៀននឹងមានការលំ
បាកក្នុងការស្រូបយកជីវជាតិ និងការរំលាយអាហារ។
អ្នកគួរតែមានទម្លាប់រស់នៅឱ្យបានត្រឹមត្រូវដើម្បីឱ្យរាងកាយមានពេលសម្រាកដោយសម
ស្រប ដើម្បីជួយកាត់បន្ថយការព្រួយចិត្ត និងភាពតានតឹងជីវិត។
បញ្ចេញកំលាំង
ការហាត់ប្រាណឱ្យបានត្រឹមត្រូវនឹងជួយឱ្យឈាមដំណើរការបានល្អ ធ្វើឱ្យប្រព័ន្ធរំលាយអា
ហារធ្វើការមានប្រសិទ្ធិភាព។ វិធីហាត់ប្រាណស្រាលៗគឺជាជម្រើសដ៏ប្រសើរសម្រាប់រាង
កាយក្នុងការព្យាបាលអាការៈទល់លាមក។
ក្រៅពីនេះ អ្នកក៏គួរព្យាយាមកុំអង្គុយយូរពេកក្នុងកំឡុងពេលបតជើងធំ ជាពិសេសគឺការ
អង្គុយចោងហោង ព្រោះកាយវិការនេះនឹងធ្វើឱ្យមានសម្ពាធខ្លាំងទៅលើសរសៃឈាម និង
បង្កឱ្យមានជម្ងឺឬសដួងបាត និងទល់លាមកនៅពេលអនាគត៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua