CamNews

តារា 

One Direction ចុះកុងត្រាផ្សព្វផ្សាយ អោយក្រុមហ៊ុន Pepsi

តារាបរទេស ៖ ក្រុមតារាចម្រៀងប្រុស One Direction បានចុះហត្ថលេខា ពោលគឺ ចុះ
កុងត្រា
ថ្មីតែម្តងជាមួយនឹងក្រុមហ៊ុន Pepsi ក្នុងការចុះផ្សព្វផ្សាយ ក៏ដូចជាថតស្ពតអោយ
ក្រុមហ៊ុនមួយ
នេះផងដែរ។

លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ The Sun បានបន្ថែមអោយដឹងផងដែរថា កាល
ពីសប្តាហ៍មុន ក្រុមតារាចម្រៀងប្រុសមួយក្រុមនេះ  បានថតនូវអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន ដែល
មានឈ្មោះថា  Take Me Home  ខណៈពេលដែលអាល់ប៊ុមចម្រៀងមួយនេះ​​  ទាក់ទិនទៅនឹងការ
ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Pepsi ផងដែរ។

គួរបញ្ជាក់ផងដែរថា របាយការណ៍ដដែលបានបញ្ជាក់អះអាងផងដែរថា អាល់ប៊ុមចម្រៀងថ្មីរបស់
ក្រុមតារាចម្រៀងប្រុសមួយក្រុមនេះ " Take Me Home "  នឹងចេញផ្សាយជាផ្លូវការ ទូទាំងសកល
លោកនៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ ពោលគឺ ចេញផ្សាយនៅថ្ងៃទី ១២ ខែវិច្ឆិកានៅចក្រភព
អង់គ្លេស នឹងចេញផ្សាយនៅសហរដ្ឋអាមេរិក នៅថ្ងៃទី ១៣​ ខែវិច្ឆិកាខាងមុខនេះផងដែរ៕

ដោយ ៖ ពិសី
ប្រភព ៖ Sum


Tags: international news strange entertainment