CamNews

គ្រោះថ្នាក់ 

ព្រោះ​តែ​ប្រាក់​៣០ដុល្លារ​​​ក្មេង​​ប្រុស​​​ម្នាក់ ហ៊ាន​ភ្នាល់​​លេប​ម្ជុល​ និង​ញាត់​ចុង​ក្បាល​​ប៊ិច

(ចិន)៖ ក្មេងប្រុសវ័យ ជំទង់​អាយុ១៦ឆ្នាំម្នាក់ រស់នៅប្រទេសចិន ដែលចង់ឈ្នះប្រាក់ចំនួន ៣០ ដុល្លារ ពីការលេងល្បែងភ្នាល់គ្នាមួយ ទីបំផុតបែរ​ជាត្រូវ​ចំណាយប្រាក់ អស់​រាប់ពាន់ដុល្លារ បង់ថ្លៃសេវា និងថ្នាំពេទ្យបន្ទាប់ពីរងការឈឺចាប់ ដោយសារលេបម្ជុលខ្ទាស់ និងរុញចុងក្បាលប៊ិចចំនួនបី ចូលរន្ធផ្ចិតពោះ។

Wang Chua​n ត្រូវបានគ្រូពេទ្យធ្វើកា​រ ព្យាបាលយ៉ាងលំបាក ព្រោះវាអាចប៉ះពាល់​ដល់ពោះវៀន ដែលពីដំបូងគ្រូពេទ្យ​​បានឲ្យថ្នាំ​បញ្ចុះ ដើម្បីយកម្ជុលចេញសិន​​ ទើបចំណាយពេល៤ម៉ោងទៀត ទាញយកចុងក្បាល ប៊ិច​ចេញពីរន្ធផ្ចិតពោះ ប៉ុន្តែទម្រាំព្យាបាលរួច ត្រូវប្រើពេលវេលាយូរម៉ោង និងមានការពិបាកបន្តិច។

គ្រូពេទ្យចាត់ទុកថា ពិតជាសំណាងហើយ​ដែល Chuan មិនរងគ្រោះថ្នាក់ដល់ជីវិត​ហើយពួកគេ​និយាយថា មិនគួរគ្រាន់តែ​ប្រាក់៣០ ដុល្លារ ក្មេងប្រុសរូបនេះ ហ៊ានប្រថុយ លេងល្បែងភ្នាល់ងាយរងគ្រោះថ្នាក់ ដូច្នេះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news