CamNews

តារា 

Gan Lulu ទាក់ទងគ្នានឹងអ្នកដឹកនាំរឿង វ័យ ៥៣ឆ្នាំ

ថ្មីៗនេះ រូបភាពរបស់អ្នកដឹកនាំរឿង អាយុ ៥៣ លោក Deng Jianguo និង កំពូលតារាសិចស៊ី
Gan Lulu ដែលត្រូវបានថតនៅ
Guangzhou ត្រូវបានគេចុះផ្សាយលើបណ្ដាញព័ត៌មាន ជាបន្ដ
បន្ទាប់។

អ្នកដឹកនាំរឿង លោក Deng Jianguo និង កំពូលតារាសិចស៊ី Gan Lulu ត្រូវបានគេប្រទះឃើញ
ដើរផ្សារជាមួយគ្នា ពួកគេថែមទាំងមានការស្និទ្ធស្នាល និងកាន់ដៃគ្នាទៀតផង។

ពួកគេនាំគ្នាដើរទិញ ខោអាវ នៅក្នុងផ្សាររាត្រីមួយនៅ Guangzhou។ សកម្មភាពរបស់អ្នកទាំងពីរ
ត្រូវគេមើលឃើញថា ដូចជាស្វាមី និងភរិយា ដូច្នោះដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: Gan Lulu china star star sexy