CamNews

តារា 

ទេព បូព្រឹក្ស និង ពេជ្រ សូលីកា ត្រូវ​គេ​យក​រូប​ថត​បង្ហោះ​ក្នុង Facebook ប្រកាស​លក់​ខ្លួន

ភ្នំពេញៈ តារាស្រីរូបស្រស់ពីរដួង ដែលជ្រកក្រោមដំបូល ផលិតកម្មពីរផ្សេងគ្នា គឺ កញ្ញា ទេព បូព្រឹក្ស
និង កញ្ញា ពេជ្រ សូលីកា ថ្មីៗនេះ ត្រូវបានគេយករូបថត មកបង្ហោះនៅលើ Facebook ប្រកាសលក់
ខ្លួន ដោយនៅក្នុង រូបថតនោះ មាននារីវ័យក្មេងស្រស់ស្អាត៣ដួង ហើយពីរដួង ត្រូវបានគេស្គាល់ថា
ជាតារាស្រីកំពុងមាន ប្រជាប្រិយភាព ក្នុងវិស័យសិល្បៈ គឺ កញ្ញា ទេព បូព្រឹក្ស និង កញ្ញា ពេជ្រ សូ
លីកា។

ថ្មីៗនេះតារាចម្រៀងស្រីទាំង២នាក់ បានធ្វើឲ្យទស្សនិកជនមួយចំនួនមានការភ្ញាក់ផ្អើល ខណៈដែល
បានឃើញរូបថតរបស់ពួក គេបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ហើយប្រកាសក្តែងៗថា
“Group Sex Who need?” ធ្វើឲ្យអ្នកដែលបានឃើញ ពាក្យសំដីនេះហើយ មានការហួសចិត្ត និងដឹង
ច្បាស់ថា នារីនៅក្នុងរូបថតនោះ គឺជាអ្នកសិល្បៈ។

នៅក្នុងពាក្យពេចន៍ដែលគេបង្ហោះរូបថត របស់តារា២ដួងនេះ មិនមែននៅក្នុង Facebook របស់តារា
ស្រីទាំងគូនេះទេពោលម្ចាស់ profile ដែលបង្ហោះនោះ មានឈ្មោះថា Sell Body ដោយនៅក្នុងនោះ
ក៏មានប្រិយមិត្តនិយម លេងបណ្តាញទំនាក់ទំនងសង្គមមួយនេះខ្លះ ក៏បានប្រើ ពាក្យមិនសមរម្យ
ដោយសួរលេខទូរស័ព្ទ និងតម្លៃខ្លួនថែមទៀតផង ។ជាមួយគ្នានោះដែរក៏ មានអ្នកខ្លះបាន Comment
បែបមិនពេញចិត្តចំពោះ ការលើកឡើងបែបនេះ។

តែអ្វីដែលគេឆ្ងល់នោះ រូបភាពនេះមិនមែនទើបតែបង្ហោះនោះទេ គឺបង្ហោះជិត១ខែ ហើយ តែ មិន
ឃើញតារាស្រីល្បីឈ្មោះ២នាក់នេះ បញ្ចេញប្រតិកម្មទៅលើការយករូប ថតរបស់ពួកគេមក បង្ហោះ
បែបនោះទាល់តែសោះ។

ជាមួយគ្នានោះដែរកញ្ញា ទេព បូព្រឹក្ស បានប្រាប់ Looking TODAY នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ
២០១៣នេះ ដោយសំដីភ្ញាក់ផ្អើលថា នាងមិនបានដឹងពីរឿងនេះទេ ។ មូលហេតុអីបានជាគេយក
រូបនាង និងមិត្តភក្តិទៅធ្វើបែបនេះ? គឺវាប៉ះពាល់កិតិ្តយសនាង និងគ្រួសារខ្លាំងណាស់ គេធ្វើបែប
នោះដើម្បីអ្វី?

ទេព បូព្រឹក្ស បានប្រាប់ឲ្យដឹងថា "ខ្ញុំពិតជាខឹងខ្លាំងណាស់បង នៅពេលដែលមានរឿងបែបនេះ ធ្លាក់
មកលើខ្ញុំ ហើយជារឿយៗគេតែងតែយកឈ្មោះខ្ញុំ ទៅបង្កើត Facebook ហើយលេងដោយ និយាយ
ថាម្ចាស់ profile ហ្នឹងជាខ្ញុំ ជួនកាលយកទៅជេរ គេជេរឯង ពេញហ្នឹង... ដល់ពេលប្រិយមិត្តគាត់អត់
ដឹង គាត់ថាជាខ្ញុំ"។

ពេលនេះនាង មិនទាន់បានឃើញរូបថតនោះថា គេសរសេរនិយាយអ្វីខ្លះដាក់ នាងនោះ ទេ ។ នាង
គ្រាន់តែចង់ផ្តាំផ្ញើថា ឈប់ធ្វើបែបនោះទៀតទៅ ព្រោះថា វាគ្មានប្រយោជន៍ទេ បានត្រឹមតែធ្វើឲ្យ
សិល្បការិនីខ្មែរ មានតម្លៃធ្លាក់ចុះ ដោយសារតែបុគ្គលមួយចំនួនតូច ដែលព្យាយាមធ្វើរឿងអាក្រក់
មិនឲ្យតម្លៃអ្នកសិល្បៈខ្មែរតែប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich solika tep bopreuk facebook entertainment khmer stars