ភ្នំពេញ ៖ ដើមឡើយនៅពេលដែលចេញបទចម្រៀង "លាក់បាំង" ភ្លាម ពិតជាមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ដោយសារតែតារាចម្រៀងទាំងពីរដួងគឺ កញ្ញា ពេជ្រ សូលីកា និងលោក នីកូ បានត្រលប់ទៅចាប់ដៃគូជាមួយគ្នាជាថ្មីម្តងទៀត ។
ហើយកាលពីយប់មិញនេះ តារាចម្រៀងទាំងពីរដួងនេះក៏បានជូនជាកាដូសម្រាប់ Fans របស់ពួកគេ ដោយធ្វើការបង្ហាញនូវស្នាដៃថ្មីដែលជា ឈុតខ្លីៗក្នុង MV បទ "លាក់បាំង" ពិតជាធ្វើឲ្យអ្នកគាំទ្រសុីអារម្មណ៍ទៅតាមការសម្តែងរបស់ កញ្ញា ពេជ្រ សូលីកា និងលោក នីកូ មែនទែន ។ ហើយមួយវិញទៀត អ្នកនិយមលេងអុិនធឺណិតក៏បានកោតសរសើរនូវការសម្តែងរបស់ ម្ចាស់ហាង បាយអូនអ៊ូក ថានាងនៅតែពូកែសម្តែងដូចដើម បើទោះបីធ្លាប់ចាកចេញពីវិស័យសិល្បៈយូរឆ្នាំក៏ដោយចុះ ។
តោះកុំឲ្យខាតពេលយូរ ទៅទស្សនាស្នាដៃដំបូង ក្រោយត្រលប់ចូលសិល្បៈរបស់អ្នកទាំងពីរនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា