CamNews

តារា 

ឡុង ប៊ុនហេង សារភាព​ថា មាន​មនុស្ស​ស្រី​ម្នាក់ ចាំ​ជួយ​ឧបត្ថម្ភ ធ្វើ​ខួបកំណើត​រាល់​ឆ្នាំ

ភ្នំពេញៈ តារាសម្តែងរូបសង្ហា ធ្លាប់ពើបប្រទះ រឿងរ៉ាវស្នេហា ជាមួយតារាសម្តែងស្រី កញ្ញា ព្រះ
កាយច័ន្ទ គឺ លោក ឡុង ប៊ុនហេង ពេលនេះកំពុងតែ មានគម្រោងក្នុង ការរៀបចំពិធី ខួបកំណើត
របស់លោក ក្នុងពេលឆាប់ៗខាងមុខនេះ ។ លោក បានបង្ហើបប្រាប់ឲ្យ ដឹងថា ការរៀបចំកម្មវិធី
ជប់លៀង ជួបជុំជាមួយមិត្តភក្តិ ក្នុងថ្ងៃខួបកំណើត គឺមានអ្នកចាំជួយ ឧបត្ថម្ភថវិកាឲ្យ ធ្វើជារៀង
រាល់ឆ្នាំ។

បុរសសង្ហាសម្បូរស្នេហ៍ លោក ឡុង ប៊ុនហេង បានប្រាប់ LookingTODAY ឲ្យដឹងថ្ងៃទី២០ ខែកញ្ញា
ឆ្នាំ២០១៣នេះថា ការងាររបស់លោក ក្នុងវិស័យសិល្បៈ មានការមមាញឹក ជាមួយការដើរម៉ូដច្រើន
ហើយក្រៅពីការងារសិល្បៈ លោកក៏កំពុងតែ ញាប់ដៃញាប់ជើង រកកន្លែងរៀបចំកម្មវិធីជប់លៀង
កម្មវិធីខួបកំណើត ដែលនៅសល់ពេល ៣-៤ថ្ងៃខាងមុខនេះ ។

តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Pop Model រូបនេះ បានប្រាប់ឲ្យដឹងថា ពេលនេះ
លោកកំពុងតែ ត្រៀមរៀបចំពិធីខួបកំណើត នៅថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ ដោយត្រៀមចំ
ណាយ លុយ៣-៤ ពាន់ដុល្លារ អញ្ជើញភ្ញៀវតែ ១០តុប៉ុណ្ណោះ ។ប៉ុន្តែនៅមិនទាន់រើស កន្លែងបាន
នៅឡើយទេ ព្រោះថាកំពុងតែ សម្រេចចិត្ត ត្រូវជ្រើសរើសរៀប ចំហាងណាមួយច្បាស់ទេ ។

តារាសម្តែងវ័យ២៤ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា “ សម្រាប់ការចំណាយ លុយរៀបចំ ក្នុងពិធីខួប
កំណើតនេះ គឺបងស្រីរបស់ខ្ញុំ នៅក្រៅប្រទេស ជាអ្នកចេញលុយឲ្យខ្ញុំ ហើយខ្ញុំសារភាពថា ការរៀប
ចំកម្មវិធីនេះឡើង គឺមានបងស្រី ជាអ្នកឧបត្ថម្ភ មិនមានមនុស្ស ស្រីសម្បូរទ្រព្យណា ចិញ្ចឹមចេញ
លុយ ឲ្យខ្ញុំរាប់ពាន់ដុល្លារ រៀបចំពិធីខួបកំណើតទេ គឺមានតែបងស្រីបណ្តូល ចិត្តខ្ញុំម្នាក់ប៉ុណ្ណោះ
ចេញលុយឲ្យខ្ញុំ។ នេះជាឆ្នាំទី២ហើយ ដែលខ្ញុំរៀបចំកម្មវិធី ខួបជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ” ។

លោក ឡុង ប៊ុនហេង ក៏បានបង្ហើបប្រាប់ពីការងារ ក្នុងសិល្បៈ របស់លោក ថា បច្ចុប្បន្នសន្ទុះទីផ្សារ
ការងាររបស់លោក ហាក់មានការកើនឡើងខ្ពស់ ការដើរម៉ូដ ក៏មានការមមាញឹកច្រើន ហើយមាន
ខាង ផលិតកម្មទាក់ទង ហៅថតរឿងបន្តកន្ទុយ ចប់មួយបន្តមួយមិនដាច់ បើសិនជាប្រៀបធៀប
កាលពីឆ្នាំមុន គឺការងារមានភាពរីកចម្រើន ជាងមុនឆ្ងាយណាស់៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: long bunheng entertainment khmer star actor ឡុង ប៊ុនហេង