CamNews

ភាពយន្ត 

ខ្សែភាពយន្តរឿង Life of Pi

ខែធ្នូបានឈានចូលមកដល់ហើយសម្រាប់ចុងឆ្នាំ ២០១២ នេះ Legend Cinema បាននាំយកនូខ្សែ
ភាពយន្តលំដាប់កំពូលដើម្បីមកចាក់បញ្ចាំងជាកាដូរចុងឆ្នាំជូនប្រិយមិត្តទាំងអស់គ្នា ហើយថ្ងៃនេះ
Camnews ក៏ចង់ណែនាំខ្សែភាពយន្តនេះដែរ គឺរឿង Life of Pi។

ខ្សែភាពយន្តរឿង Life of Pi គឺជាខ្សែភាពយន្តដែលត្រូវបានដឹកនាំការសម្ដែងដោយ អ្នកដឹកនាំរឿង
ជនជាតិតៃវ៉ាន់ និងជាម្ចាស់ពានរង្វាន់ Oscar លោក Ang Lee មានការចូលរួមសម្ដែងពីសំណាក់
តារាសម្ដែងឥណ្ឌាល្បីឈ្មោះ ដូចជា Suraj Sharma, Irrfan Khan, Adil Hussain និងនាង Tabu ជា
ខ្សែភាពយន្តដែលចំណាយទឹកប្រាក់ក្នុងការថតអស់ចំនួនជាង ១២០ លានដុល្លា។

ខ្សែភាពយន្តនេះត្រូវបានគេថតតាមសៀវភៅប្រលោមលោករឿង Life of Pi ដ៏ល្បីល្បាញរបស់អ្នក
និពន្ធ Yann Martel ដែលបានបោះពុម្ភកាលពីឆ្នាំ ២០០១ ដែលសាច់រឿងនេះគឺនិយាយពីជីវិតរបស់
លោក Pi Patel ដែលជាជនជាតិឥណ្ឌា ដែលមករស់នៅប្រទេសកាណាដា បាននិទាននូវសាច់រឿង
ជីវិតផ្សងព្រេងរបស់គាត់ប្រាប់ទៅ អ្នកនិពន្ធរឿងប្រលោមលោកម្នាក់ដែលបានមករកគាត់សុំអោយ
និយាយរឿងប្រាប់ដើម្បីជាគំនិតក្នុងការសរសេររឿងថ្មី។

តែអ្វីដែលលោក Pi Patel នឹងនិយាយប្រាប់អ្នកនិពន្ធរូបនោះគឺជាសាច់រឿងមួយដែលអស្ចារ្សសឹង
តែមិនគួរអោយជឿ។ ក្នុងវ័យ ១៦ ឆ្នាំគាត់បានជួបប្រទះស្នេហាដំបូងរបស់គាត់ តែដោយសារតែ
ឪពុកម្ដាយរបស់គេត្រូវ ផ្លាស់សួនសត្វទៅកាន់ប្រទេសកាណាដាទើបគេត្រូវបែកចេញពីនារីជាទី
ស្រលាញ់ដើម្បីធ្វើដំណើរឆ្លងកាត់សមុទ្ទ មកប្រទេសកាណាដា ដែលនៅមួយចំហៀងផែនដីពីទឹក
ដីកំណើត។ ក្នុងដំណើរតាមសមុទ្ទ ព្យុះបានពន្លិចនាវារបស់គេដែលមានផ្ទុកទៅដោយសត្វផ្សេងៗ
ហើយអ្វីៗដែលអស្ចារ្សក៏បានចាប់ផ្ដើមកើតមាន។

ខ្សែភាពយន្តនេះ ត្រូវបានគេស្គាល់ថាជាខ្សែភាពយន្តដែលអ្នករាល់គ្នាទទួលស្គាល់ ដោយទទួល
បានការដាក់ពិន្ទុដល់ទៅ ៨.៤ លើ ១០ ហើយក្នុងសប្ដាហ៍នេះខ្សែភាពយន្ត Life of Pi នេះគឺឋិតនៅ
លំដាប់លេខ ២ ក្នុងតារាងរបស់ iMDb។ ហើយខ្សែភាពយន្តនេះក៏ត្រូវបាននាំយកមកកម្ពុជាផងដែរ
ដែលមានចាក់បញ្ចាំងហើយនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕

ដោយ៖ ម៉ូកា 


Tags: movie 2012